ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអំពាវនាវដល់ប្រទេសសមាជិក OPEC បង្កើនការផលិតប្រេង

ចែករំលែក៖

ទីប្រឹក្សាសន្តិសុខជាតិប្រចាំនៅសេតវិមាន លោក Jake Sullivan នៅថ្ងៃទី១១ខែកក្កដា ប្រធានាធិបតីអាមេរិក លោកបៃឌិន បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិក OPEC បង្កើនការផលិតប្រេងដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃខ្ពស់។ សំណើខាងលើកើតឡើងក្នុងពេលដែលប្រធានាធិបតីបៃឌិនទៅជួបជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសតំបន់ឈូងសមុទ្រនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។
លោកបៃឌិន ចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ មជ្ឈិមបូព៌ាក្នុងតំណែងជាប្រធានាធិបតីអាមេរិក ។ លោកបៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់អុីស្រាអែល តំបន់ហ្សេរុយសាឡឹម និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។
លោក Sullivan បានឱ្យដឹងថា សមាជិកប្រទេស OPEC អាចនឹងអនុវត្តវិធានការបន្ទាប់ គឺបង្កើនការផលិតប្រេងដើម្បីរក្សាតម្លៃប្រេងកុំឱ្យឡើងថ្លៃខ្ពស់។
ក្រុមអ្នកឯកទេសបានលើកឡើងថា អារ៉ាប៊ីសាអ៊ូឌីតពិបាកក្នុងការសម្រេចជាឯកតោភាគី រាល់ការសម្រេចបង្កើនការផលិតគឺត្រូវតែឯកភាពប្រទេសក្នុងសមាជិក OPEC ៕ ដោយ៖ ធីរីណា

រូបថត៖ AFP/TTXVN


ចែករំលែក៖