ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តដើរល្បាតត្រួតពិនិត្យភូមិសាស្រ្ត និងបង្គោលសីមាតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំង លោក វរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលការងារព្រំដែន បន្តដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ជាពិសេសការលួចនាំចូលរថយន្តចង្កូតស្តាំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា។​

លោកវរសេនីយ៍ឯក មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលការងារព្រំដែន តែងតែដាស់តឿនដល់បណ្តាកម្លាំងមានភារកិច្ចជាឆ្មាំព្រំដែនឱ្យបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យលើបន្ទាត់ព្រំដែននិងបង្គោលសីមា ដើម្បីចូលរួមទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ស្របតាមអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។​

ជាមួយនោះផងដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានផ្តាំផ្ញើដល់យោធិនក្រោមឱវាទទាំងអស់ ត្រូវតែបន្ត និងយកចិត្តទុកដាក់ការពារខ្លួនឲ្យបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេសអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ <<៣ការពារ និង ៣កុំ>> ទោះបីក្នុងកាលៈទេសៈ ប្រទេសយើងមានការឆ្លងជំងឺកូវីដ-១៩ទាបហើយក៏ដោយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖