ប្រទេសជប៉ុន ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី បានចូលរួមពិធីដាក់កំរងផ្កា ចារសៀវភៅមរណៈទុក្ខ គោរពវិញ្ញាណក្ខន្ធសព លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីស្នាក់ការកណ្តាលគណបក្សប្រជាធិបតេយ្យសេរី ( LDP) នាទីក្រុងតូក្យូ ។ នេះបើយោងតាមការបញ្ជាក់អោយដឹងលើផេកផ្លូវការ របស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃនេះ។
សូមបញ្ជាក់ថា, តាមរយៈ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរី យើងខ្ញុំសូមសម្តែងនូវក្តីរន្ធត់ និងសម្តែងសមានចិត្តចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព និងប្រជាជនជប៉ុន ចំពោះការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបនៅពេលនេះ។
សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អាបេ ស៊ីនហ្សូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា