ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១១នាក់ រឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោននៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កកណ្តាល

ចែករំលែក៖

ភ្នំពេញ ៖ បើមិនមានការបង្ក្រាបទាន់ពេលវេលាពីសំណាស់សមត្ថកិច្ចជំនាញនោះមិនដឹងថាមានមនុស្សប៉ុន្មាននាក់រងគ្រោះថ្នាក់ដោយសារឥទ្ធិពលគ្រឿងញៀននោះទេ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ជាពិសេសទៀតនោះគឺអាចធ្វើឱ្យប៉ះពាល់ដល់បញ្ហាសន្តិសុខសង្គមផ្ទាល់តែម្តង។

    ជាក់ស្តែងចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង លោកវរសេនីយ៍ឯក តោ ដារិទ្ធ. លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា. លោក វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់ផែអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល.  លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។      សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញយើង បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ០៧គោលដៅ, ខេត្តស្វាយរៀង០២គោលដៅ,ខេត្តព្រៃវែង០១គោលដៅ,ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និងស្តុកទុកចំនួន៦ទីតាំង រួមមាន៖

   -ទីតាំងទី១: នៅចំណុច ផ្លូវលំ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។

   -ទីតាំងទី២: នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃ្លាំងស្តុកសារធាតុគីមី)។

   -ទីតាំងទី៣: នៅចំណុចភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង(ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។

  -ទីតាំងទី៤: នៅចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង(រោងចក្រកែច្នៃ ផលិតកេតាមីន)។

 -ទីតាំងទី៥: នៅចំណុចផ្លូវខ្លោងទ្វារវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។

   -ទីតាំងទី៦: នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។

   -ទីតាំងទី៧: នៅចំណុចកំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(កុងតឺន័រផ្ទុកសារធាតុគីមី)

    ជាលទ្ធផល ៖

ក- ឃាត់ខ្លួនជនសង្ស័យ២នាក់ :  

១-ឈ្មោះ WU YI LIN  ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់។

២-ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន។

៣-ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន។

 ៤-ឈ្មោះ LI BIN YANG  ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន។

 ៥-ឈ្មោះ CAI FENG FENG  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន

 ៦-ឈ្មោះ WANG PING ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិន

 ៧-ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន

  ៨-ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន

  ៩-ឈ្មោះ XU JIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន

  ១០-ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន

១១-ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។

ខ- ចាប់យកវត្ថុតាង : 

– របាយសារធាតុញៀនកេតាមីនចំនួន ១តោន៨២៧ គ.ក្រ ៩៥២ក្រាម។

– សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន៧៤៩គ.ក្រ.។

– ឧបករណ៍ សម្ភារ គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិតគ្រឿងញៀនមួយចំនួនធំ។

– កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម។

– រថយន្ត០៨គ្រឿង

– ម៉ូតូ០៣គ្រឿង

– ទូរស័ព្ទដៃ១៩គ្រឿង

– អចលនទ្រព្យចំនួន០៧កន្លែង (ខុនដូ០២, ឃ្លាំង០៤ , រោងចក្រផលិត០១, ផ្ទះវីឡា០១)។

 បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖