ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានបញ្ជូនខ្លួនមុខសញ្ញាលួចកាច់សោ.កម៉ូតូចំនួន០៣នាក់ ដែលសង្ស័យថាធ្លាប់ធ្វើសកម្មភាពនៅតាមបណ្តា ក្រុង ស្រុកមួយចំនួននាពេលកន្លងមក ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុ ជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមសហការពីជនរងគ្រោះនិងមហាជនផងនោះ ចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ ទោស(កាច់សោកលួចយកម៉ូតូ)០១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចផ្សេងគ្នាមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវ។
ជនសង្ស័យទាំង៣នាក់នេះ ទី១-ឈ្មោះ កូវ ប៊ុនឡុច ហៅ ស៊ិន សេត ភេទប្រុ ស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទី២-ឈ្មោះ កូវ រិទ្ធី ហៅ រិទ្ធ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ និងទី៣-ឈ្មោះជា សុខនឿន ហៅ ស- មឿន ភេទប្រុស អាយុ ៣៦ឆ្នាំមានទីលំនៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សូមជម្រាបថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនមុខសញ្ញាទាំងនេះគឺដោយសារក្នុងរយៈពេលកន្លង ទៅនៅក្នុងភូមិសាស្រ្ត ក្រុង ស្រុកមួយចំនួននៃខេត្តបាត់ដំបងបានលេចឡើងនូវករណីចោរលួចកាច់សោកម៉ូតូ ក្នុងខណៈដែលជនរងគ្រោះជាម្ចាស់ម៉ូតូ ធ្វេសប្រហែសបាត់ការ ប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិនេះ ដោយទុកម៉ូតូចោលឆ្ងាយពីភ្នែកសំអាងទៅលើតែសោកម៉ូតូមួយមុខដែលបានចាក់រួចហើយចំណុចនេះគឺ ពិតជាឱកាសល្អសម្រាប់ក្រុមជនសង័្សយដែលតាមឃ្លាំមើលសកម្មភាពធ្វេសប្រហែសរបស់ម្ចាស់ទ្រព្យ គឺគេធ្វើសកម្មភាពលួចយកភ្លាមៗតែម្តង។
ជាក់ស្តែងកាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ០៩និង៣០ នាទី នៅចំ ណុ ចស្ទឹងក្រោមទំនប់ពហុបំណង ស្ថិតនៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យចំនួន ០២នាក់ បានធ្វើសកម្មភាពលួច យកម៉ូតូរបស់ជនរងគ្រោះនៅទីនោះ ដែលម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពាក់ស្លាកលេខ បាត់ដំបង 1AF-8945 ជារបស់ជនរងគ្រោះឈ្មោះ ឈួន សាវ័ន ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំ នៅភូមិភ្ជាវ ឃុំត្រែង ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង ។ ក្នុងពេលកំពុងធ្វើសកម្មភាពនេះ ក៏ត្រូវបានប្រជាពលរដ្ឋនៅទីនោះឃើញទាន់និងបានឆោឡោឡើង ហើយដេញចាប់បាននៅ ពេ លបន្ទាប់ និងត្រូវបាននាំខ្លួនមកកាន់សមត្ថកិច្ចនគរបាលដើម្បីធ្វើការស្រាវជ្រាវ។
តាមរយៈសកម្មភាពលួចម៉ូតូនេះ និងផ្តើមពីការ ស្រាវជ្រាវទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួនមុខ សញ្ញាចំនួន ០១នាក់ទៀតនៅក្នុងមូលដ្ឋានស្រុកថ្មគោលខេត្តបាត់ដំបង។នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា បក្សពួកគេ ធ្លាប់បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូចំនួនតែ០២លើកតែប៉ុណ្ណោះ នៅស្រុករតនមណ្ ឌល ដែលលួចលើកទី០១ ធ្វើនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ និងលួចលើកទី ០២ នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ ត្រូវសមត្ថកិច្ចបង្រ្កាបបានតែម្តង។
ទោះជាចម្លើយសារភាពបែបនេះក្តី សមត្ថកិច្ចន គរបាលនៅតែដាក់ការសង័្សយថា ក្រុមមុខ សញ្ញានេះ អាចធ្លាប់ ប្រព្រឹត្តិករណីបែបនេះលើសពីចម្លើយសារភាពទៅទៀតដែលពេល នេះសមត្ថកិច្ចកំពុងស្វះស្វែងរកភស្តុតាងបន្ថែម ទៀត និងសុំការសហការពីជនរងគ្រោះដើម្បី បានភស្តុតាងដាក់បន្ទុកលើក្រុមជនសង័្សយនេះ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន៖
-សោសម្រាប់ដោះ លេខ៨ មានរាងអក្សរ L ចំនួន ០២ ដើម
– ផ្លែតួណឺវីស ឆាបរាងសំប៉ែតចុងស្រួច ០១
– ផ្លែស្វាន ឆាបមានរាងសំប៉ែត ចំនួន ០១
– ផ្លែតួណឺវីសកែច្នៃមានរាងអក្សរ T ចំនួន ០១
– ម៉ូតូម៉ាកហុងដាឃ្លីកពណ៌សស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AI-1181 ចំនួន ០១ គ្រឿង
– ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ កំពត 1Q-9479។
បច្ចុប្បន្នការិយាល័យជំនាញ បានបញ្ជូនមុខសញ្ញានេះទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី