ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ជំរុញក្រុមហ៊ុនទូរស័ព្ទទាំងអស់ ពង្រឹងប្រព័ន្ធសេវាអុីនធើណេតរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញដល់គ្រប់សេវាទូរស័ព្ទទាំងអស់ត្រូវពង្រឹងប្រព័ន្ធ សេវាអុីនធើណេតឱ្យបានល្អប្រសើរ មិនត្រឹមតែពង្រឹងនៅ តំបន់ជនបទនោះទេ គឺត្រូវរក្សាគុណភាពនៅតាមទី ប្រជុំជនផងដែរ។

សម្តេចមានប្រសាសន៍លើកឡើងថា៖ «ព្រោះសម័យឥឡូវគេអត់ចាំបាច់ធ្វើការជួប មុខគ្នាទេ» ។ សម្ដេចថាការធ្វើបែបនេះជាការពង្រឹងវិស័យ ទេសចរណ៍ផ្ទៃក្នុងផងដែរ។

សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុនសែន ក៏ថ្លែងផងដែរថា,  ឱ្យគិតទុកឱ្យហើយនូវសេនារីយ៉ូ ប្រសិនពិភពលោកផ្ទុះសង្គ្រាមលោកទី៣។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមគិតទុកឱ្យហើយនូវសេនារីយ៉ូដែល ពិភពលោកកើតនូវសង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោក លើកទី៣ ដើម្បីឈានទៅរកភាពម្ចាស់ការនៅពេល ដែលវិបត្តិទាំងនេះកើតឡើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាវិបត្តិនៃ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនពេលនេះបានធ្វើឱ្យពិភព លោកឈានដល់ការបែកខ្ញែក បាត់បង់សណ្តាប់ធ្នាប់ កើតមានវិបត្តិថាមពល។ 

សម្ដេចតេជោ ហ៊ុនសែន បន្តថា , ទៅពេលខាងមុខ ទៀតបញ្ហាពិភពលោកនឹងកាន់តែពិបាកខ្លាំងថែមទៀត ដែលអាចឈានដល់សង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោក ទៀតផង។

សម្តេចតេជោលើកថា៖ «វាមិនទាន់ផុតដំណាក់កាលវាទេ! កំពុងតែគំរាមកំហែងគ្នាទៅវិញទៅមកនេះ។ ស្ថានភាព នេះ ជាស្ថានភាពដែលយើងត្រូវមើលឃើញគិតទុកឱ្យ ហើយដើម្បីឈានទៅរកភាពម្ចាស់ការរបស់យើងក្នុង ប្រទេសរបស់យើង»។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ៕

ដោយ ៖ សិលា


ចែករំលែក៖