ព័ត៌មានទាន់ហេតុការណ៍៖

លោក ធឹម សំអាន នាំយកអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋខ្វះខាតជីវភាព ៨០គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ព្រមទាំងសមាជិក សមាជិកាអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៨០គ្រួសារដែលអញ្ជើញមកពីសង្កាត់ទាំង០៧ របស់ខណ្ឌ ព្រមទាំងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន៖

-អង្ករចំនួន ២៥គីឡូក្រាម

-មីចំនួន ១០កញ្ចប់

-ទឹកត្រីចំនួន ១ដប 

-ទឹកសុីអ៉ីវចំនួន ១ដប

-ជែលចំនួន ១ដប 

-ម៉ាស់ចំនួន ១ប្រអប់៕

ដោយ៖ ជីណា


ចែករំលែក៖