ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ឱ្យពង្រឹងសេវាទូរស័ព្ទ និង internet ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅតាមបណ្តាខេត្តនានា ដើម្បីទាក់ទាញទេសចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យពង្រឹងសេវាទូរស័ព្ទ និង internet ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅតាមបណ្តាខេត្តនានា ដើម្បីទាក់ទាញទេសចរណ៍ ។ 

សម្តេចតេជោ ហ៊ុនសែន លើកឡើងថា, ឥឡូវនេះប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ទូរស័ព្ទ ទាំងការផ្ទេរប្រាក់ គឺវាងាយស្រួល អញ្ចឹងទេ, សូមកុំភ្លេច ឲ្យមានការគាំទ្រផ្នែកនេះ! មិនគ្រាន់តែទៅទីជនបទទេ ទីក្រុង ឲ្យមានភាពរឹងមាំឡើងផ្នែកសេវា ។ សម្ដេចបានបន្តថា, ព្រោះនៅកន្លែងខ្លះ ឧទាហរណ៍ថាសណ្ឋាគារចុះ, free Wifi ប៉ុន្តែអាហ្នឹង free មែន , ពិតជា free, បើ free វាអត់ ស្មើនឹងទទេតែម្តង ។ 

សម្ដេចបានមានប្រសាសន៍ថា, ប្រសិនបើខ្ញុំចូលមកកន្លែងចឹងៗ , ខ្ញុំអត់ហ៊ានប្រើអ៊ីនធឺណិត នៅក្នុងបន្ទប់នឹងគេ ព្រោះដាក់ទៅវិលខ្ញាល់តែម្តង ខណៈគេធ្វើតម្រូវដាក់តែប៉ុន្មាន នៅកន្លែងហ្នឹង ! សម្រាប់តម្រូវត្រឹមតែ ២០ ទូរស័ព្ទ ប៉ុន្តែដល់ឡើងដល់ ១០០ ទូរស័ព្ទគឺវាវិលទាំងអស់ អត់ទៅណារួចទេ។ 

សម្ដេចមានប្រសាសន៍បញ្ជាក់ថា, សម្រាប់ខ្ញុំមួយ ខ្ញុំត្រូវប្រើ ប្រព័ន្ធភា្ជប់ជាមួយនឹងផ្កាយរណបតែម្ដង ដូចជាឥឡូវនេះទូរស័ព្ទរបស់ខ្ញុំទាំងប៉ុន្មានគ្រឿង គឺភ្ជាប់ជាមួយនិងផ្កាយរណបទាំងអស់ ប៉ុន្តែនៅពេលដែលខ្ញុំចេញត្រឡប់ទៅវិញ ដល់ផ្ទះ ខ្ញុំត្រូវពន្លត់វាចោល គឺខ្ញុំត្រូវប្រើ Wifi នៅក្នុងផ្ទះរបស់ខ្ញុំទៅវិញ។ 

សម្ដេចបានបន្តទៀតថា, អញ្ចឹងទេគ្រប់បណ្ដាក្រុមហ៊ុនទូរស័ព្ទ អ៊ិនធើណេត ទាំងអស់ត្រូវពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង, ហើយពង្រីកវាទៅតាមតំបន់ទេសចរណ៍ ដើម្បីធ្វើការទាក់ទាញដល់អ្នកទេសចរណ៍ បានទៅលេងកម្សាន្ត នៅតំបន់ដាច់ស្រយាល ឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធ គាំទ្រខាងផ្នែកអ៊ីនធឺណិត ព្រោះគេត្រូវទាក់ទងជាមួយការងារ ទោះជាគេទៅដេកនៅទីនោះ ក៏គេធ្វើការដែរ ព្រោះសម័យឥឡូវនេះ អត់ចាំបាច់ធ្វើការ ចាំជួបមុខគ្នាទេ គឺគេជួបគ្នាតាមរយៈ video call ក៏បាន តាមស្អីក៏បាន គេវៃឆ្លងឆ្លើយគ្នា សូម្បីតែគេចុះហត្ថលេខា ក៏គេចុះហត្ថលេខាបាន ។

សម្ដេចបានបញ្ជាក់ទៀតថា , ចំណុចនេះ ជាចំណុចដែលខ្ញុំផ្ដល់អនុសាសន៍ គិតគូរ ពង្រឹងបន្ថែមទៀត នូវការលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង ហើយមិនមែនប្រជាជនកម្ពុជាខ្វះលុយគេងសណ្ឋាគារទេណា កុំច្រឡំ , ប្រជាជនកម្ពុជាបច្ចុប្បន្នអាច ដេកផ្កាយ ៥ ដេកផ្កាយ ៤ មិនមែនចាំតែបរទេសទេដែលដេកសណ្ឋាគារថ្លៃៗនោះ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖