ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញហើយបានឃាត់ខ្លួនជនសង្ស័យស្រ្តីម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី​១៤ ខែ​កក្កដាឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីរសៀល កម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់​ ភក្តី​ ភេទស្រី​ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិច្រាំងចំរេះ​ សង្កាត់ច្រាំងចំរេះ​១​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧៥៨៦​ ដឃដ​ ចុះថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១​ របស់ចៅក្រមស៊ើបសួរ​លោក យី​ សុខវួច ។

    បច្ចុប្បន្នស្រ្តីសង្ស័យខាងលើជំនាញខណ្ឌ និងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖