ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពនៃពិធីដង្ហែក្បួនព្យុហយាត្រាទិវាឯករាជ្យបារាំង

ចែករំលែក៖

ពិធីដង្ហែក្បួនព្យុហយាត្រាបារាំង បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ខែកក្កដា ក្នុងទីក្រុងបារីស ។ ចំណុចដែលគួរឱ្យចាប់អារម្ម្មណ៍បំផុតនោះគឺនៅក្នុងឆ្នាំនេះកម្លាំងទាហានបារាំងជាច្រើនបានទៅកាន់តំបន់ជិតសមរភូមិអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ នៅក្នុងព្រឹត្តិការណ៍នេះ មានប្រធានាធិបតីបារាំង និងប្រមុខដឹកនាំអន្តរជាតិជាច្រើនចូលរួម។
សារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីនៅក្នុងការិយាល័យប្រធានាធិបតីបារាំង ដែលបានឱ្យដឹងថា «ពិធីដង្ហែក្បួនព្យុហយាត្រា គឺក្នុងគោលដៅបង្ហាញពីចក្ខុវិស័យបង្កើនការសាមគ្គីភាព ជាមួយប្រទេសជាសម្ព័ន្ធមិត្ត ។
ពិធីដង្ហែក្បួនព្យុហយាត្រាត្រូវបានធ្វើឡើងនៅមហាវិថីសង់ អេលីហ្សេ (Champs-Elysees) ដោយមានការបើកឆាកជាទង់ជាតិប្រទេសសម្ព័ន្ធមិត្តចំនួន៩នៅក្នុងប្រទេសជិតខាងអ៊ុយក្រែន។
ពិធីដង្ហែក្បួនព្យុហយាត្រានៅថ្ងៃទី១៤ខែកក្កដា គឺជាការរំលឹកដល់ការក្រោកឈរឡើងដណ្តើមគ្រប់គ្រងពន្ធនាគារឆ្នាំ១៧៨៩ ហើយចាប់ផ្តើមធ្វើបដិវត្តន៍បារាំងបន្ទាប់មក៕ ដោយ៖ ធីរីណា

រូបភាព៖ Reuters


ចែករំលែក៖