ខេត្តបាត់ដំបង៖ បេីយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២នេះថា៖ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៤៨ត.ព្រ ចុះថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២២របស់លោក គឹម ហេងចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនជបត្រូវចោទឈ្មោះរឺន ភារុំភេទប្រុស អាយុ ២៩ឆ្នាំមានទីលំនៅភូមិ គ្រួសឃុំអន្លង់រុនស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រៃផ្តៅឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២។
លោកអធិការ បន្តថា ក្នុងប្រតិបត្តិការខាងលេីនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៤ ខែកក្កដាម្សិលមិញនេះ នៅចំណុច ក្រុមទី០៣ភូមិ គ្រួសឃុំ អន្លង់រុនស្រុកថ្មគោល ខេត្តបាត់ដំបង។
បច្ចុប្បន្នជនត្រូវចោទសមត្ថកិច្ចបាននិងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី ៕
ដោយ៖សហការី