ព័ត៌មានទាន់ហេតុការណ៍៖

បារាំង​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​យូរ៉ូនារីក្រោយឈ្នះ​បែលហ្ស៊ិក២ទល់១

ចែករំលែក៖

ក្រុមបាល់ទាត់នារីជម្រើសជាតិបារាំងបានឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ (Euro) នារីជាមួយនឹងជ័យជម្នះ ២-១ លើក្រុមបែលហ្ស៊ិកក្នុងពូល D កាលពីរាត្រីថ្ងៃសុក្រក្នុងការប្រកួតដែលបានជួយបំបែកកំណត់ត្រាសម្រាប់អ្នកចូលរួមច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ ហ្វូងមនុស្ស៨,១៧៣នាក់នៅពហុកីឡដ្ឋានញូវយ៉កបានបង្កើនចំនួនអ្នកចូលរួមសរុបនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំនេះដល់២៤៨,០៧៥នាក់ដោយបានផ្តួលក្រុមល្អបំផុតកាលពីឆ្នាំ២០១៧ ក្នុងចំនួនអ្នកទស្សនា២៤០,០៥៥នាក់។

ក្រុមបារាំងក្រោមការដឹកនាំរបស់លោកស្រី Corinne Diacre ដែលជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងបាននាំមុខនៅនាទីទី៦នៅពេលដែលកីឡាការិនី Kadidiatou Diani តែតបាល់បញ្ចូលទីល្អ។ ក្រុមនារីបែលហ្ស៊ិកបានបន្តវាយបករកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៣៦នៅពេលដែលប្រធានក្រុមបែលហ្ស៊ិក Tessa Wullaert បានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Janice Cayman ស៊ុតបញ្ចូលទី។

ការ​ស៊ុត​បាល់​តាម​ស្មើ​ដ៏​ភ្ញាក់ផ្អើល​នោះ​មិន​បាន​រារាំង​បារាំង​ឡើយ ខណៈ​តែ​ប៉ុន្មាន​នាទី​ក្រោយ​មក​ការ​តែត​បាល់​បញ្ចូល​ទី​១​គ្រាប់​ទៀត​ពី​ខ្សែ​ការពារកីឡាការិនី Griedge Mbock Bathy បាន​ស្ដារ​ការ​នាំ​មុខ​របស់​ពួកគេ​វិញ​មុន​ចប់​តង់​ទី​។ កីឡាការិនីបារាំងមានឱកាសច្រើនក្នុងតង់ទីពីរ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បន្ថែមទៀតបានរហូតដល់ចប់ការប្រកួតបារាំងបានយកឈ្នះបែលហ្ស៊ិក២ទល់១។

លទ្ធផលនេះបែលហ្ស៊ិកនៅតែអាចឈានទៅវគ្គចែកពូល ខណៈដែលពួកគេឈរនៅលេខរៀងទី៣ក្នុងពូលមាន១ពិន្ទុតាមពីក្រោយ អ៊ីស្លង់ ដែលមុននេះស្មើ ១-១ ជាមួយអុីតាលី។ ចំណែកបារាំងដែលមាន៦ពិន្ទុនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល ប៉ុន្តែអាចមានការព្រួយបារម្ភលើខ្សែប្រយុទ្ធសំខាន់ Marie-Antoinette Katoto ដែលបានរងរបួសនៅដើមតង់ទីមួយ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖