ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រីលង្កាអបអរសាទរ ក្រោយពេលប្រធានាធិបតីប្រកាសលាលែងចេញពីតំណែង

ចែករំលែក៖

ពលរដ្ឋស្រីលង្កាពិតជាហត់នឿយយ៉ាងខ្លាំងក្រោយពីការធ្វើបាតុកម្មរយៈពេលជិត១០០ថ្ងៃកន្លងមក ។ នៅយប់ថ្ងៃទី ១៤ខែកក្កដា ពលរដ្ឋដែលធ្វើបាតុកម្មនៅទីស្នាក់ការរដ្ឋាភិបាល ក្នុងរដ្ឋធានីកូឡុំបូ ឈប់ធ្វើបាតុកម្ម ដោយនាំគ្នាអបអរសាទរក្រោយទទួលបានព័ត៌មានថាប្រធានាធិបតីស្រីលង្កាដាក់លិខិតលាលែងចេញពីតំណែង ។
ខុសពីប៉ុន្មានថ្ងៃកន្លងមក ក្រុមបាតុករបានដង្ហែក្បួនបាតុកម្មនិងឡោមព័ទ្ធទីតាំងសំខាន់ៗរបស់រដ្ឋាភិបាល ។ ក្នុងពេលនេះទឹកមុខរបស់ពលរដ្ឋពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្រោយប្រធានាធិបតី Gotabaya Rajapaksaលាលែងពីតំណែង ។ ពលរដ្ឋបាននាំគ្នាស្រែកច្រៀងរាំយ៉ាងសប្បាយរីករាយ។
កន្លងមក ក្រុមបាតុករដូចជាហេវហត់ក្រោយទទួលរងនូវការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ពេលប្រឈមមុខនឹងក្រុមបាតុករ។ ក្នុងរយៈពេល៣ខែកន្លងមកពលរដ្ឋបានបោះជំរំធ្វើបាតុកម្មទាមទារឱ្យប្រធានាធិបតី Gotabaya Rajapaksa លាលែងចេញពីតំណែង ដោយសារតែលោកបានធ្វើឱ្យសេដ្ឋកិច្ចជាតិដួលរលំ ។
ក្នុងពេលនេះពលរដ្ឋបានប្រមូលផ្តុំជាថ្មីដើម្បីអបអរសាទរការចុះចេញពីតំណែងរបស់លោក Gotabaya Rajapaksa តាមអុីម៉ែលផ្ញើទៅកាន់រដ្ឋសភា ក្រោយលោកបានចាកចេញពីប្រទេស ទៅដល់ប្រទេសសិង្ហបុរី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters


ចែករំលែក៖