ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៥៖២៥នាទីព្រឹក នៅចំណុចផ្លូវបំបែកហាងម្លប់ស្វាយ ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខុង រ៉ាវី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ(គ្មានរបួស) នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ឌុបគ្នា០២នាក់ពីក្រោយគឺ៖១-ឈ្មោះ កែវ សំបូរ (ហៅ សុខឡាង) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ស្លាប់នៅមន្ទីរពេទ្យ)។ ២-ឈ្មោះ ស៊ីម សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម(គ្មានរបួស)ជីះម៉ូតូក្នុងទិសដៅពីកើតទៅលិច) ហើយទាំង០៣នាក់មិនពាក់មួកសុវត្ថិភាពនោះទេ។ អ្នកបើកបរបានប្រេីប្រាស់ល្បឿនលឿនបណ្តាលឱ្យធ្លាក់ឈ្មោះ កែវ សំបូរ ហៅ (សុខឡាង) ហើយក៏ត្រូវរថយន្តកិនតែម្តង ។ រថយន្តកិនជនរងគ្រោះម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-5533 បើកបរដោយឈ្មោះ ប៉ាខូ សុខខេង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (បើកក្នុងទិសដៅពីជើងទៅត្បូង)។ ករណីនេះបណ្តាលឱ្យស្លាប់ មនុស្សប្រុស០១នាក់ឈ្មោះ កែវ សំបូរ (ហៅ សុខឡាង) ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ចំណែករថយន្តនិងម៉ូតូ មិនមានការខូចខាតនោះទេ។មូលហេតុអ្នកបើកបរម៉ូតូ ប្រេីប្រាស់ល្បឿនលឿន និងមិនគោរពសិទ្ធិអាទិភាព រីឯអ្នកបើកបររថយន្តបើកបរប្រើប្រាស់ល្បឿនលឿន។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចាប់យកវត្ថុតាងម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿងមករក្សាទុក និងបានឃាត់ខ្លួនអ្នកបើកបររថយន្តជាបណ្តោះអាសន្ន ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សាន សុភៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។
លទ្ធផលធ្វើតេស្តលេីអ្នកបើកបររថយន្ត ឈ្មោះ ប៉ាខូ សុខខេង លទ្ធផល ធ្វើតេស្តជាតិស្រវឹង (គ្មាន) ធ្វើតេស្តសារធាតុញៀន (អវិជ្ជមាន) ៕
ដោយ៖ អ្នកប្រមាញ់