ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនប្រកាសថា បានត្រៀមលក្ខណៈវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីលដែលផ្តល់ឱ្យពីណាតូ

ចែករំលែក៖

អគ្គមេបញ្ជាការកងកម្លាំងអ៊ុយក្រែន លោក Valery Zaluzhny បានប្រកាសថា ទីក្រុងកៀវបានត្រៀមលក្ខណៈ វាយប្រហារជាទ្រង់ទ្រាយធំដោយមីស៊ីលប្រឆាំងនាវាទៅលើទីតាំងរបស់រុស្ស៊ីក្នុងសមុទ្រខ្មៅ ។
តាមការលើកឡើងរបស់លោក Valery Zaluzhny បានបញ្ជាក់ថា ប្រសិនបើនាវាចម្បាំងសត្រូវចូលមកកៀក អ៊ុយក្រែននឹងប្រើប្រាស់មីស៊ីលរបស់ណាតូវាយកម្ទេច។ នៅពេលនេះកម្លាំងទាហានអ៊ុយក្រែនបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពរបស់រុស្សុីនៅសមុទ្រខ្មៅ។
បច្ចុប្បន្នអ៊ុយក្រែនបានបំពាក់មីស៊ីលប្រឆាំងនាវាចម្បាំងប្រភេទ Harpoonដែលអាចវាយប្រហារគោលដៅចម្ងាយ១៤០គីឡូម៉ែត្រ។ ប៉ុន្តែប្រសិនបើអាមេរិកបញ្ជូនមីស៊ីលទៅឱ្យអ៊ុយក្រែន គឺអាចវាយប្រហារគោលដៅបានដល់ទៅជិត៣០០គីឡូម៉ែត្រ ។
នៅពេលនេះគេមិនទាន់ដឹងថា មានកាំជ្រួចមីស៊ីលប៉ុន្មានដែលបានដាក់ប្រើប្រាស់នៅឆ្នេរសមុទ្រអ៊ុយក្រែននោះឡើយ ។ ប៉ុន្តែតាមប្រភពព័ត៌មាន មានប្រព័ន្ធមីស៊ីលចល័តចំនួន១២ប្រព័ន្ធអាចបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ភាព​ ៖ Global Look Press


ចែករំលែក៖