ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍​លទ្ធផល​សហប្រតិបត្តិការ​ រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ព្រំដែន​ រវាង​ន​នគរបាល​ខេត្ត​កែប​ កំពត​ ព្រះ​សីហ​នុ​(​កម្ពុជា​)​ជាមួយ​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​(​វៀតណាម​)

ចែករំលែក៖

 ​ខេត្ត​កែប​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២២​ បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​កិច្ច​សហប្រតិបត្តិការ​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ព្រំដែន​ រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ កំពត​ ព្រះ​សីហ​នុ​(​កម្ពុជា​)​ ជាមួយ​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​(​វៀតណាម​)​ ឆ្នាំ​២០២១​ ក្រោយ​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩​ ជាស​កល​ និង​ការ​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​បង្ការ​ទប់ស្កាត់​របស់​រាជរដ្ឋាភិបាល​របស់​ប្រទេស​ទាំង​ពីរ​ ។​

​ប្រតិភូ​នគរបាល​ខេត្ត​គៀន​យ៉ាង​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ង្វៀ​ង​ វ៉ា​ន់​ហឹ​ង​ នាយក​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​ និង​ប្រតិភូ​ចំនួន​១៤​នាក់​ ។​ ចំណែក​ខេត្ត​កែប​ ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ទោ​ សម្បត្តិ​ សុធា​រដ្ឋ​ ស្នងការ​នគរបាល​ខេត្ត​ និង​ប្រតិភូ​អមដំណើរ​ចំនួន​២០​នាក់​ ។​ ខេត្តកំពត​ ដឹកនាំ​ដោយ​ លោក​ឧត្តម​សេ​សេនីយ៍​ត្រី​ ជៀវ​ សា​មិត្ត​ ស្នងការ​រង​នគរបាល​ខេត្ត​ និង​ប្រតិភូ​អមដំណើរ​ចំនួន​១៥​នាក់​ និង​ខេត្ត​ព្រះ​សីហ​នុ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ និង​ប្រតិភូ​អមដំណើរ​១៩​នាក់​ ។​

​អង្គប្រជុំ​បាន​ស្តាប់​របាយការណ៍​បូក​សរុប​លទ្ធផល​ នៃ​កិច្ច​ប្រតិបត្តិការ​ ការពារ​សន្តិសុខ​ព្រំដែន​ បង្ការ​ទប់ស្កាត់​ បង្ក្រាប​បទល្មើស​ នានា​ តាម​តំបន់​ព្រំដែន​គោក​ និង​តាម​ដែនទឹក​ប្រវត្តិសាស្ត្រ​ នៃ​ប្រទេស​ទាំង​ពីរ​ រួម​មាន​ ៖​ បទល្មើស​ឆ្លង​ដែន​ បទល្មើស​នេសាទ​ ការ​ជួញដូរ​មនុស្ស​ ការ​ជួញដូរ​ផ្លូវភេទ​ ការ​ជួញដូរ​អាវុធ​ ការ​ជួញដូរ​គ្រឿងញៀន​ បទល្មើស​សេដ្ឋកិច្ច​ បទល្មើស​ព្រហ្មទណ្ឌ​ និង​បទល្មើស​ផ្សេងៗ​ទៀត​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​ លោកនាយក​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​(​វៀតណាម​)​ និង​ លោកស្នងការ​នគរបាល​ទាំង​បី​ខេត្ត​ (​កម្ពុជា​)​ បាន​មាន​ប្រសាសន៍​ដោយ​ឯកភាព​លើ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​កន្លង​មក​ ព្រមទាំង​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ បន្ត​កិច្ច​សហប្រតិបត្តិការ​ ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ព្រំដែន​ រវាង​ប្រទេស​ទាំង​ពីរ​ ប្រែក្លាយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ប្រកបដោយ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ និង​បន្ត​រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​ ព្រមទាំង​រួម​គ្នា​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ ឲ្យ​បាន​ល្អ​បន្ថែម​ទៀត​ផង​ដែរ​ ៕

ដោយ​៖សហការី​


ចែករំលែក៖