ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៥​ ខែកក្កដា​ កើតឡើង​៧​លើក​ ស្លាប់​៤​នាក់​ និង​របួស​ ១៣​នាក់​ !!!

ចែករំលែក៖

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​៤​នាក់​ របួសធ្ងន់​៩​នាក់​(​ស្រី​១​នាក់​)​ និង​របួសស្រាល​ ៤​នាក់​(​ស្រី​៣​នាក់​)​ ។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​១៧​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៧​លើក​។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖