ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះអ្នកលក់ចាប់ហួយ៣ខ្នងត្រូវអគ្គិភ័យឆាបឆេះនៅភូមិផ្សារព្រំ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង១៨ និង២០នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២មានករណីអគ្គិភ័យ(ឆ្លងចរន្តអគ្គិសនី) ០១កន្លែង កើតឡើងនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងទំហំខូចខាតប្រហែល (៧០%) នឹងឆេះអីវ៉ាន់នៅក្នុងផ្ទះសម្រាប់លក់ចាប់ហួយមួយចំនួនដូចជា ៖ (អីវ៉ាន់ចាប់ហួយ សាំង ហ្គាសមួយចំនួនធំ ។ល។

ម្ចាស់ផ្ទះទី១ ឈ្មោះ ជា វ៉ាន់ដន  ភេទប្រុស  អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ/ឃុំ ខាងលើ ខាតបង់ទ្រព្យសម្បត្តិដូចជា ៖ ឆេះផ្ទះទំហំ(០៦ម៉ែត្រគុណ២០ម៉ែត្រដំបូលនឹងជញ្ជាំងធ្វើអំពីស័ង្កសីសុទ្ធ)ប្រាក់បាតចំនួន ១៥,០០០ បាត ប្រាក់ខ្មែរ ២,០០០,០០០រៀល ប្រាក់ដុល្លារចំនួន ៤,០០០ដុល្លារ ស្រាបៀរចំនួន ៨០កេស និងអីវ៉ានចាប់ហួយមួយចំនួនទៀតសរុបទឹកប្រាក់ប្រហែល ៥,០០០ដុល្លារទៀត។

ម្ចាស់ផ្ទះទី ២ ឈ្មោះ ជីវ សុខលី ភេទប្រុស  អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិ/ឃុំ ខាងលើ ខាតបង់ទ្រព្យ សម្បត្តិដូចជា ៖ ឆេះផ្ទះទំហំ(០៤ម៉ែត្រគុណ២០ម៉ែត្រ ដំបូល នឹងជញ្ជាំងធ្វើអំពីស័ង្កសីសុទ្ធ)ប្រាក់ចំនួន ៣០០,០០០ រៀល គ្រែប្រអប់មួយ ទូរស័ព្ទដៃម៉ាក១១ប្រូ ០១គ្រឿង ។

ម្ចាស់ផ្ទះទី ៣ ឈ្មោះ ឌី ភេទប្រុស  អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិ/ឃុំ ខាងលើ ខាតបង់ទ្រព្យសម្បត្តិដូចជា ៖  ឆេះផ្ទះទំហំ(០៤ម៉ែត្រx២០ម៉ែត្រដំបូល នឹងជញ្ជាំងធ្វើអំពីស័ង្កសីសុទ្ធ) ម៉ូតូចាស់ចំនួន ០១គ្រឿង មាស ១ជី, ខ្សែដៃផ្លាកទីន ៩ជី, ប្រាក់ ១,៣០០ដុល្លារ, ប្រាក់បាត ២០,០០០បាត និងអីវ៉ាន់ចាប់ហួយមួយចំនួនធំសរុបចំនួនប្រហែល ១៦,០០០ដុល្លារ ។

លោកអធិកាបានបន្តថា÷ករណីខាងនេះ មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីរួចក៏ឆេះឆ្លងផ្ទុះហ្គាសបណ្ដាលឱ្យរាលឆេះដល់ផ្ទះចំនួនពីរខ្នងថែម ទៀត(តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

បច្ចុប្បន្នកម្លាំងបានគ្រប់គ្រងស្ថានភាពបានពន្លត់ជាស្ថាពរដោយបានប្រើទឹក(រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន) អស់ចំនួន០៣រថយន្ត ៕

ដោយ៖ស សារ៉េត


ចែករំលែក៖