ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាលួចម៉ូតូចំនួន០២នាក់នៅស្រុកសង្កែ​ ត្រូវបានស​មត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោកវរសេនីយ៍ឯក​ កោ​ ស៊ុនកាំង​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ខេត្ត​  បានដឹកនាំកម្លាំងបង្រ្កាបឃាត់ខ្លួនជនសង័្សយចំនួន០២នាក់​ ដែល​ជាមុខសញ្ញាលួចម៉ូតូចំនួន០២នាក់នៅស្រុកសង្កែ​ កាលពីថ្ងៃទី​១៥​ ខែកក្កដា​ម្សិលមិញនេះ​ នៅចំណុចភូមិកាប់គោថ្មី​សង្កាត់​ អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង​។ 

របាយការណ៍​ដដែល​បន្តថា​ ជនសង័្សយទាំងពីរនាក់នោះរួមមាន៖

១-ឈ្មោះ​ សំ​ ម៉ារី​ ភេទប្រុស​ អាយុ​ ២៧​ឆ្នាំ​រស់នៅភូមិបាសែត​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។ 

២-ឈ្មោះ​ ពៅ​ រ៉ហ៉ីម​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​រស់នៅភូមិបាសែត​ ឃុំតាប៉ុន​ ស្រុកសង្កែ​ខេត្តបាត់ដំបង​។ 

ចំណែក​ដកហូតបានម៉ូតូម៉ាកហុងដាសេ១២៥​ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខ​ បាត់ដំបង​ 1X​-1382ចំនួ​ន០១​គ្រឿង(ជារបស់ជនរងគ្រោះ)​។ 

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​១១​ ខែ​ កក្កដា​ ឆ្នាំ​២០២២​ វេលាទៀបភ្លឺឈានចូលថ្ងៃទី១២​ ខែ​កក្កដា​​ឆ្នាំ​២០២២​ ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ​ ម៉ោល​ តង​ ភេទស្រី​ អាយ៥១​ឆ្នាំរស់នៅភូមិបាសែត​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ជនសង័្សយបានធ្វេីសកម្មភាពលួច​យកម៉ូតូដូចមានភិនភាគខាងលេី​ ហេី​យនៅក្រោយកេីតហេតុ​ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរ​បាលនគរបាល។ 

ក្រោយពេលធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃខាងលេីសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង័្ស​យនិងដកហូតម៉ូតូជាភស្តុតា​ង​ នៃបទល្មេីស​ យកមកប្រគល់ជូនជនរងគ្រោះវិញ។ 

បច្ចុប្បន្នជនសង័្សយសមត្ថកិច្ចកំពុងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖