ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញចុះមកអន្តរាគមន៍នៅវេលាម៉ោង ០៩និង១០នាទីយប់ ថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់បន្ទប់: SHIN JI IN ភេទស្រី អាយុ២៧ ជនជាតិកូរ៉េ មុខរបរ: អ្នកទិញលក់អចលនទ្រព្យ ។ ដោយខូចខាតសម្ភារៈ ឆេះបន្ទប់លេខ ៣៤១៧ ជាន់ទី៣៤ ទំហំ ៥ម៉ែត្រ X ១០ម៉ែត្រ ជាប្រភេទសំណង់(អគារខុនដូរ)និងឆេះសម្ភារៈប្រើប្រាស់ទាំងស្រុង ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរបួសនោះឡើយ ដោយរថយន្តការិយាល័យបង្ការនិងសង្គ្រោះអគ្គិភ័យជាច្រើនអង្គភាពបានមកដល់ជាច្រើនគ្រឿង តែប្រេីប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូបប៉ុណ្ណោះក៏រលត់ទៅវិញជាស្ថាពរ នៅម៉ោង១០និង៥០នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ