ព័ត៌មានទាន់ហេតុការណ៍៖

ផ្លាកសញ្ញាបង្ហាញទិសដៅនៅតាមដងផ្លូវ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកបើកបរ?

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ពី ផ្លាកសញ្ញាបង្ហាញទិសដៅផ្សេងៗ (OTHER DIRECTIONS SIGN)៖ ផ្លាកសញ្ញាដែលមានរាងជាចតុកោណកែង ផ្ទៃពណ៍បៃតង មានអក្សរ និងព្រួញពណ៍សនេះ ប្រើសម្រាប់បង្ហាញដល់អ្នកបើកបរឱ្យបានដឹងពីទិសដៅឆ្ពោះទៅរកផ្លូវ ឬទីកន្លែងសំខាន់ៗ។ សូមបញ្ជាក់ថាផ្លាកសញ្ញាក្នុងរូបភាពខាងក្រោមនេះមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។

 ក្រសួងសាធារណការនិងដឹកជញ្ជូន រម្លឹកដល់ បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីរាយការណ៍ពីបញ្ហាផ្លូវជង្ហុកសម្បុកមាន់ ឬបញ្ហាផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធទទួលបានព័ត៍មានដោយផ្ទាល់ និងអាចចាត់វិធានការជួសជុលបានទាន់ពេលវេលា៕

ដោយ ៖ សិលា


ចែករំលែក៖