ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាប ៖ អបអរសាទរខួបលើកទី ៥៧ នៃឈ្មោះ ទៀ បាញ់

ចែករំលែក៖

ភ្នំពេញ ៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ បានបង្ហោះលើបណ្ដាញ facebook ផ្លូវការរបស់ខ្លួន លើកឡើង រៀបរាប់អំពីគុណបំណាច់ធំធេងរបស់អ្នកមានគុណ ដែលផ្ដល់កំណើត គឺសម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដមន្ត្រីក្រសួងការពារជាតិ ដែលជាឪពុកដ៏មានគុណធម៌ និងស្រឡាញ់បីបាច់ថែរក្សាកូន។ 

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា, ❤️ដោយមានឈ្មោះ ទៀ បាញ់ ដែលបានបង្កើតខ្ញុំ អោយស្គាល់ពន្លឺព្រះអាទិត្យ ឃើញពិភពលោក ឃើញប្រទេសកម្ពុជា 

លោកថ្លែងបន្តទៀតថា, ❤️ដោយមានឈ្មោះ ទៀ បាញ់ទើបខ្ញុំ មានឱកាសរៀនសូត្រ ស្វែងយល់សិក្សាពីប្រវត្តិសាស្រ្ត 

លោកអភិបាលខេត្តបានលើកឡើងថា, ❤️ដោយមានឈ្មោះ ទៀ បាញ់ទើបខ្ញុំ មានថ្ងៃនេះ ក្លាយជាមន្ត្រីរាជការ ជាកូន ជាចៅ ជាប្តី ជាឪពុក ជាអាណាព្យាបាល ជាពលរដ្ឋម្នាក់ដែលចូលរួមចំណែកកិច្ចការងារសង្គម និងប្រទេសជាតិ

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប 🙏🏻អរគុណប៉ា ទៀ បាញ់ ដែលជាប្រតិបត្តិករឯក នៃនយោបាយឈ្នះ ឈ្នះ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូដើម្បី ប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិត នាំមកនូវសុខ សន្តិភាព ស្ថេរភាពនរយោបាយរហូតដល់ពេលបច្ចុប្បន្ននេះ ។

🙏🏻អរគុណសន្តិភាព  

ទើបខ្ញុំបានឃើញ កម្ពុជា រុងរឿង អភិវឌ្ឍន៍ ជឿនលឿន ដូចសព្វថ្ងៃ

🙏🏻អរគុណប៉ា 

🙏🏻អរគុណ “ទៀ បាញ់

អបអរសាទរខួបលើកទី ៥៧ នៃឈ្មោះ ទៀ បាញ់ ❤️🙏🏻៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖