ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសូរគងនិងឃុំអង្គរបាន បានចុះបង្រ្កាបទីតាំងលួចលេងល្បែងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចខាងក្រោយភូមិអន្លង់អកលិច ចម្ងាយ២៥០ម៉ែត្រពីភូមិ ក្នុងឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ដោយសារភូមិសាស្ត្រមានសភាពលំបាកក្នុងការចូលទៅបង្ក្រាបទើបបណ្តាលឱ្យជនសង្ស័យរត់គេចខ្លួនចូលព្រៃបាត់អស់។
ប៉ុន្តែជាលទ្ធផល កងកម្លាំងបានដកហូតម៉ូតូចំនួន១១គ្រឿង និងកន្ត្រកដាក់មាន់ ចំនួន១។ កម្លាំងយេីងបានធ្វេីការប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកងមាស៕
ដោយ៖អ្នកប្រមាញ់