ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុករថយន្តបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖ យុវជនម្នាក់ដែលគេស្គាល់ថាជាអ្នកដឹកបន្លែនៅផ្សារដេីមគបានជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុករថយន្តRAV4 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍​នេះបានកេីតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២​២​ នៅចំណុចផ្សារដេីមគ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌបឹងកេងកង​ ។ 

     តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកRAV4​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BA-6720 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូសង់កូរ៉េស៊េរីចាស់ចងដែកជាប់នៅរានខាងក្រោយធ្វេីដំណេីរបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿនក៏ទៅបុកនិងទាក់ដែកដែលចងខាងក្រោយជាមួយរថយន្តបណ្តាលឱ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ ហើយធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖