ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀប កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ១៧ ខែកក្កដា ម្សិលមិញនេះ បានធ្វើការល្បាតពួនស្ទាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ប្រុស(ជនជាតិវៀតណាម ១នាក់) មានសារធាតុញៀន ពាក់ព័ន្ធករណី ប៉ុនប៉ងលួច(បូមប្រេង) នៅចំណុចមុខផ្ទះលេខ 258S ផ្លូវជាតិលេខ៦ ក្រុមទី៩ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នេះបើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះវត្ថុតាងដែលដកហូតរួមមាន: ម៉ូតូសណ្តោងរុឺម៉ក ១គ្រឿង កានជ័រ ចំណុះ៣០លីត្រ ចំនួន០៥ ទុយោជ័រ ចំនួន ២ ប្រវែង ៦ម៉ែត្រ កូនសោរ មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ជ្រោយពេជ្រ