ភ្នំពេញ ៖ នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ លោក ហ៊ុន ម៉ានី បានទទួលជួបជាមួយលេខាទីមួយ ទទួលបន្ទុកការងារនយោបាយ និងសារគមនាគមន៍ប្រចាំស្ថានទូតបារាំង លោក Hugo Wavrin និងលោកស្រី សុខ វលក្ខណ៍ តំណាងអង្គការអ្នកស្ម័គ្រចិត្តបារាំង France Volontaires នៅទីស្នាក់ការកណ្តាល ស.ស.យ.ក. ក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថានទូតបារាំង ព្រមទាំង France Volontaires ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរយុវជនស័្មគ្រចិត្តកម្ពុជាទៅចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
សូមបញ្ជាក់ថា, កិច្ចពិភាក្សានេះបានផ្តោតលើការសហការក្នុងការបញ្ជូនយុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ និងស្រលាញ់ការងារស្ម័គ្រចិត្ត ជាពិសេសក្នុងវិស័យពាក់ព័ន្ធនឹងកីឡា ទៅចូលរួមជាអ្នកស័្មគ្រចិត្ត សម្រាប់ព្រឹត្តិការណ៍អូឡាំពិក និងបំពេញការងារនៅតាមជាមួយអង្គការ សមាគមមិនមែនរដ្ឋាភិបាលដែលមានចក្ខុវិស័យទៅលើវិស័យកីឡា និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ព្រឹត្តិការណ៍អូឡាំពិក ២០២៤ នៅទីក្រុងប៉ារីស។
មានប្រសាសន៍ឆ្លើយតប លោក ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍ និងបង្ហាញពីក្តីរំពឹងទុក្ខខ្ពស់ចំពោះការងារមួយនេះ ហើយឯកឧត្តមសង្ឃឹមថា កិច្ចសហការរវាងស្ថាប័នទាំងពីរអាចពង្រីកទៅក្នុងវិស័យផ្សេងៗទៀត ៕
ដោយ ៖ សិលា