ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលអគ្គិភ័យបន្តហ្វឹកហាត់បង្កេីនសមត្ថភាពជំនាញបន្ថែមទៀក្នុងការងារពន្លត់អគ្គិភ័យនិងសង្រ្គោះ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ដេីម្បី​បង្កេីនសមត្ថភាពជំនាញបន្ថែមទៀក្នុងការងារពន្លត់អគ្គិភ័យនិងសង្រ្គោះ​ មន្រ្តីនគរបាលអគ្គិភ័យបន្តហ្វឹកហាត់ឱ្យកាន់តែ​ស្ទាត់​ជំនាញ​។ 

របាយការណ៍​ដដែល​បន្តថា​ ដោយបានគោលការណ៍អនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងទ​ទួ​ល​ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិ​ភ័យ នៅព្រឹកថ្ងៃចន្ទទី១៨ ខែកក្កដានេះ​ បានចាត់លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ដឹកនាំកម្លាំងជំនាញអន្តរាគមន៍ពន្លត់អគ្គិភ័យសរុបចំនួន ១២នាក់មានរថយន្តនិងគ្រឿងបំពាក់ធ្វើការហ្វឹកហាត់អំពីជំ​នាញបច្ចេកទេសបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ​បន្ថែមទៀត។ 

គួរបញ្ជាក់ផងដែរថា​ ការហ្វឹកហាត់នេះរៀបចំធ្វេីនៅបរិវេណព្រលាន​យន្តហោះវាលបែកចាន​ ស្ថិតនៅសង្កាត់រតនៈក្រុង​បាត់​ដំបង ដែលមានមដូចខាងក្រោម៖

១-បៀវប្រើប្រាស់បច្ចេកទេសរថយន្តពន្លត់អគ្គិភ័យ

២-ហ្វឹកហាត់ជំនាញពន្លត់អគ្គិភ័យ និងការប្រើប្រាស់ទុយោ

៣-របៀបប្រាស់បំពង់អុកស៊ីសែន(Breathing Apparatus)៕

ដោយ​៖សហការី​


ចែករំលែក៖