ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកតម្រង់ជួររង់ចាំចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា

ចែករំលែក៖

នៅថ្ងៃទី១៧ខែកក្កដា (ពេលវេលានៅទីក្រុងញូវយ៉ក) ដែលជាតំបន់មានករណីកើតជំងឺអុតស្វាច្រើនជាងគេបង្អស់នីក្នុងទឹកដីអាមេរិកនោះ បាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងការពារ។ ភាគច្រើនពលរដ្ឋដែលទៅចាក់វ៉ាក់សាំងនោះមានអាយុចាប់ពី ២០-៤០ឆ្នាំ។
ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វាក្នុងទីក្រុងញូវយ៉កបានរៀបចំឡើងនៅសាលាមធ្យមសិក្សា Bushwick ខណ្ឌ Brooklyn ដែលធ្លាប់តែជាកន្លែងចាក់វ៉ាក់សាំង កូវីដ-១៩ ។ ប៉ុន្តែនៅពេលនេះទីក្រុងញូវយ៉ក នៅខ្វះវ៉ាក់សាំងបង្ការជំងឺអុតស្វា មិនអាចបំពេញតម្រូវការទាំងអស់របស់ពលរដ្ឋនោះឡើយ។
នៅវេលាម៉ោង១៨ ថ្ងៃទី ១៦ខែកក្កដា ទីក្រុងញូវយ៉កបានបើកទទួលអ្នកចុះឈ្មោះចាក់វ៉ាក់សាំងចំនួន៩២០០នាក់ប៉ុណ្ណោះ ។ ក្នុងរយៈពេល ៧នាទីពលរដ្ឋបានចុះឈ្មោះគ្រប់ចំនួន ។ មកទល់ពេលនេះទីក្រុងញូវយ៉កបានចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វាជាង ២១.៥០០ដូស ។ នេះជាចំនួនតិចតួចបំផុតបើប្រៀបធៀបនឹងពលរដ្ឋដែលរស់នៅក្នុងទីក្រុងនេះមានជាង៨លាននាក់ ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TTXVN-VNA)


ចែករំលែក៖