ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ហួត គឹមនី អភិបាលរងខណ្ឌ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចុះសម្រុះសម្រួលដោះស្រាយ ករណីវិវាទព្រំដី ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញទទួលបានជោគជ័យគឺឈ្នះឈ្នះទាំងអស់គ្នា ។
លោក ហួត គឹមនី អភិបាលរងខណ្ឌបានអោយដឹងថានេះជាលើកទី០៥ហើយដែលអាជ្ញធរខណ្ឌបានខិតខំសម្រុះសម្រួលដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានជោគជ័យបញ្ចប់វិវាទ។
លោកអភិបាលរងខណ្ឌបានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផល:ក្រោយពីបានធ្វេីការដោះស្រាយសម្រុះសម្រួលជាច្រើនលេីករួចមក ភាគីទាំងអស់បានព្រមព្រៀងឯកភាពសះជានឹងគ្នាដេីម្បីបញ្ចប់វិវាទចាប់ពីពេលនេះតទៅដែលទទួលបានដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា៕
ដោយ៖ចន្ទ លីហ្សា