ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅអគារសាលប្រជុំសាលាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតី លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យ១០ ប្រធានអង្គភាពលទ្ធកម្មខណ្ឌ លោកចៅសង្កាត់ទាំង០៦ ។
យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខបានឱ្យដឹងថារបៀបវារៈប្រជុំនាពេលនេះចំនួន០៣៖
១.ការងារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ
២.របាយការណ៍ របស់លោកចៅសង្កាត់ទាំង៦ ស្តីពីការផ្តល់សេវាសាធារណៈ និងការងារបដិសណ្ឋារកិច្ច
៣.បញ្ហាផ្សេងៗ៕
ដោយ៖ចន្ទ លីហ្សា