ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌ​ដូនពេញ​ វេរទៀនវស្សា ប្រគេនទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារ ដល់វត្តចំនួន ០៧វត្ត ក្នុងមូលដ្ឋានខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ និងភរិយា ព្រមទាំង លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយមានការចូលរួមពី មន្រ្តីរាជការក្រោមឱវាទ នៃរដ្ឋបាលខណ្ឌដូនពេញ នា​វេលា​ម៉ោង​២រសៀលថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលរួមពិធីវេរទៀនវស្សា ប្រគេនទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារ របស់លោក អភិបាលរាជធានីភ្នំពេញ  និងរដ្ឋបាលខណ្ឌដូនពេញ ចំពោះព្រះសង្ឃចំនួន ០៧វត្ត ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ 

ទៀនវស្សា ប្រគេនទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​ បានធ្វើឡើងនៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលក្នុង ០១វត្ត ទទួលបានដូចខាងក្រោម៖

1-បច្ច័យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ 

-បច្ច័យ  ចំនួន ១០០,០០០រៀល/១វត្ត

-ទានវស្សា  ចំនួន ០១គូរ

-អង្ករ  ចំនួន ១០០គីឡូក្រាម

-សាដក  ចំនួន ០១កញ្ចប់

-ស្ករស  ចំនួន ០១បាវ

-ទឹកដោះគោ  ចំនួន ០១កេស

-ទឹកក្រូច  ចំនួន ០៤កេស

-ទឹកបរិសុទ្ធ  ចំនួន ០៤កេស

-មី  ចំនួន ០៤កេស

-ត្រីខ ចំនួន ០១កេស

២-បច្ច័យ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា

-បច្ច័យ  ចំនួន ៤៥០,០០០រៀល

-ទឹកក្រូច  ចំនួន ០៤កេស

-ទឹកបរិសុទ្ធ  ចំនួន ០៤កេស

-ទឹកស៊ីអ៊ីវ  ចំនួន ០១យួរ

-ទឹកត្រី  ចំនួន ០១យួរ

-និង ឧបត្ថម្ភថវិកាចំណាយផ្សេងក្នុងពិធីចំនួន៩០ម៉ឺន ។

សូមជូនបុណ្យកុសល ដែលកើតឡើងអំពីទៀតព្រះវស្សានេះជូនដល់លោក អភិបាល រាជធានីភ្នំពេញ និង ក្រុមគ្រួសារ ព្រមមន្ត្រីរាជការក្រោមឱវាទ និង ប្រជាពលរដ្ឋទូទាំងខណ្ឌដូនពេញ ទទួលបាន នូវព្រះពុទ្ធពរ ទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំម្បីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖ស​ តារា​


ចែករំលែក៖