ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតរុស្ស៊ី ៖ ពលករកូរ៉េខាងជើងអាចនឹងកសាងតំបន់ Donbas ឡើងវិញ

ចែករំលែក៖

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនពលករទៅកាន់តំបន់ដែលរុស្ស៊ីគ្រប់គ្រងដើម្បីអភិវឌ្ឍឡើងវិញ ។
ឯកអគ្គរដ្ឋទូត Alexander Matsegora បានបញ្ជាក់ថា ពលករកូរ៉េខាងជើងអាចជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លាញដោយសារសង្គ្រាម នៅក្នុងសាធារណរដ្ឋ Donetsk និង Luhansk ដែលកូរ៉េខាងជើងទទួលស្គាល់ជាប្រទេសឯករាជ្យ។
កម្មករសំណង់របស់កូរ៉េខាងជើង មានបទពិសោធន៍និងជំនាញនៅក្នុងការសាងសង់ និងជាអ្នកឧស្សាហ៍ព្យាយាមអាចធ្វើការនៅក្នុងស្ថានភាពលំបាកបំផុតបាន ។ ដូច្នេះ កម្មករកូរ៉េខាងជើងអាចជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឧស្សាហកម្មឡើងវិញ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីបញ្ជាក់ទៀតថា កូរ៉េខាងជើងនិងបណ្តាសាធារណរដ្ឋ នៅតំបន់Donbas មានឱកាស សហការសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង បើទោះបីទទួលរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី ៕ ដោយ៖ ធីរីណា

រូបថត៖ TASS


ចែករំលែក៖