ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ១០១គ្រួសារទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត លោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០១គ្រួសារដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះចំនួន៣ភូមិ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។

    មានមតិសំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរនិងយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកឱ្យប្រជាពលរដ្ខណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

    ជាមួយគ្នានេះដែរលោកបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ពាល់ដោយសារជំនន់ទឹកភ្លៀងទាំងអស់ត្រូវបន្តបង្កបង្កើនផលស្រូវឡើងវិញក្រោយពេលទឹកស្រកចុះវិញ។

    អំណោយដែលបានប្រគល់ជូនពលរដ្ឋនៅពេលនេះរួមមាន៖ អង្ករ៣០គីឡូក្រាម ត្រីខ១យួរ និងទឹកស៊ីអុីវ១យួរ។

    បន្ទាប់ពីបានប្រគល់អំណោយរួចមក លោកបណ្ឌិតអភិបាលខេត្តក៏បានចុះទៅពិនិត្យផ្ទាល់នូវស្ថានភាពជាក់ស្តែងអំពីផលប៉ះពាល់នៃជំនន់ទឹកភ្លៀងដែលធ្វើឱ្យខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖