ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈាង វុន ដឹកនាំប្រជុំផ្ទៃក្នុងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២  លោក ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម  នៃរដ្ឋសភា បានដឹកនាំប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដែលមាន១១ជំពូក១០១មាត្រ។ 

សូមបញ្ជាក់ថា, កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសំណាក់លោក អនុប្រធាន លោកស្រី លេខាធិការ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការនៅវិមានរដ្ឋសភា។

លោក ឈាង វុន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដែលជាចំណូលថវិកាជាតិប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាពដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោល យន្តការ វិធាន និងនិតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទសំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ និងយុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល៕

ដោយ ៖ សិលា


ចែករំលែក៖