ព័ត៌មានទាន់ហេតុការណ៍៖

សៀវភៅ “អាថ៌កំបាំងក្រៅឆាក” របស់មេដឹកនាំអាស៊ាន និងពិភពលោក ដែលជាស្នាដៃថ្មីរបស់លោក ពុយ គា ត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយហើយនៅថ្ងៃពុធនេះ

ចែករំលែក៖

ភ្នំពេញ ៖ សៀវភៅ “អាថ៌កំបាំងក្រៅឆាក” របស់មេដឹកនាំអាស៊ាន និងពិភពលោក ដែលជាស្នាដៃថ្មីរបស់លោក ពុយ គា ត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយហើយនៅថ្ងៃពុធនេះ។ សៀវភៅដែលមានកម្រាស់ជាង២០០ទំព័រ ពោរពេញទៅដោយរឿងរ៉ាវនិងអាថ៍កំបាំងជាច្រើនដែលធ្វើឱ្យមិត្តអ្នកអានជក់ចិត្ត ដិតអារម្មណ៍នូវសំណេរខ្លះរហូតដល់លួចញញឹម និងលួចសើចក្រោយពីអានដល់វគ្គទាំងនោះ។

លោក ពុយ គា បានថ្លែងថា លោកបានចំណាយពេល១០ឆ្នាំ ដើម្បីសរសេរចេញជាសៀវភៅមួយក្បាលនេះ បន្ទាប់ពីលោកបានសន្សំព័ត៌មានល្អចេញៗពីកិច្ចប្រជុំនីមួយៗ ក្នុងគោលបំណងដើម្បីចែកជូនពលរដ្ឋខ្មែរដែលចង់ស្វែងយល់ពីទំនាក់ទំនងការបរទេស ពិធីការ របៀបធ្វើការងារ និងអាកប្បកិរិយា ក៏ដូចជារឿងអាស្រូវរបស់មេដឹកនាំអាស៊ាន និងពិភពលោកដែលគួរចៀសវាង ឬយ៉ាងណា?  លោកអ្នកអាចរកទិញសៀវភៅក្រោមចំណងជើង “អាឋ៌កំបាំងក្រៅឆាក” នៅតាមស្តង់កាសែត និងបណ្ណាគារហើយ ឬតាមទូរស័ព្ទ និងតេឡេក្រាមលេខ៖ 081 299 598 ៕

ដោយ ៖ ពុយ គា


ចែករំលែក៖