ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូអក្ខរកម្មតាមរោងចក្រ ស្ដីពីសិទ្ធិរបស់យុវជននៅកន្លែងការងារ

ចែករំលែក៖

 ខេត្ដកំពង់ចាម៖ នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ “វគ្គបណ្ដុះបណ្ដាលគ្រូអក្ខរកម្មតាមរោងចក្រស្ដីពីសិទ្ធិរបស់យុវជននៅកន្លែងការងារ” នាថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រឹតការខេត្ដកំពង់ចាម ដើម្បីពង្រឹងលើវិធីសាស្រ្ដក្នុងការបង្រៀនមនុស្សពេញវ័យ និងរបៀបរៀបចំកិច្ចតែងការបង្រៀនសម្រាប់កម្មវិធីអក្ខរកម្ម និងបញ្ជ្រាបបន្ថែមស្តីពីសិទ្ធិយុវជននៅកន្លែងការងារ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូដែលជាជនបង្គោលនៅតាមថ្នាក់អក្ខរកម្មយល់ច្បាស់ពី៖ 

១.ទិដ្ឋភាពទូទៅនៃការវិវត្តទីផ្សារការងារសម្រាប់យុវជន និងសិទ្ធិជាមូលដ្ឋានគ្រឹះនៅកន្លែងការងារ 

២.កិច្ចសន្យាការងារអនុលោមតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា 

៣.បេឡាសន្តិសុខសង្គមជាតិ 

៤.លក្ខខណ្ឌការងារអនុលោមតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា 

៥.សុវត្ថិភាពការងារ និងសុខភាព 

៦.លំហាត់សិទ្ធិនៅកន្លែងការងារ

 សូមបញ្ជាក់ថា, វគ្គបណ្ដុះបណ្ដាលនេះបានប្រារព្ធពិធីបិទក្រោមអធិបតីភាព លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រឹតការខេត្ដកំពង់ចាម។

 នាឱកាសនោះ​ លោក បានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់សិក្ខាកាមស្វែងយល់បន្ថែមទៀតលើគោលការណ៍គ្រឹះនៃការអប់រំមនុស្សពេញវ័យ វិធីសាស្រ្តបង្រៀន   និងសមត្ថភាពគ្រូបង្រៀនលើការរៀបចំកិច្ចតែងការបង្រៀន និងគន្លឹះសំខាន់ៗ ក្នុងការជំរុញឱ្យការរៀន និងការបង្រៀនកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងបំណិននៃការដោះស្រាយបញ្ហាទាក់ទងនឹងសិទ្ធិ និងករណីយកិច្ចរបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ដែលជាចំណុចអាទិភាពចំពោះមុខសម្រាប់យកទៅអនុវត្តតាមថ្នាក់អក្ខរកម្មតាមរោងចក្រ សហគ្រាស និងមូលដ្ឋានរបស់ខ្លួនដើម្បីបន្តលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សហការី


ចែករំលែក៖