ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែកក្កដាម្សិលមិញនេះ ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន៖
+ ជួញដូរ ៨ករណី ឃាត់ ១៦នាក់
+ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់
+ប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់ (ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែកក្កដា រួមមាន ៖ -មេតំហ្វេតាមីន(Ice) ស្មេីនិង ៨,៨៥ក្រាម និង៦កញ្ចប់តូច, កេតាមីន(Ke) ស្មេីនិង ២,០៥ក្រាម ។
លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ០,១៧ក្រាម ។
២ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៩៥ក្រាម ។
៣ / កំពងស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៥ក្រាម ។
៤ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២,៧១ក្រាម និង៤កញ្ចប់តូច ។
៥ / ក្រចេះ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច ។
៦ / រាជធានីភ្នំពេញ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ០,១៧ក្រាម ។
៧ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២២ក្រាម ។
៨ / រតនគិរី ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,០២ក្រាម ។
៩ / ស្វាយរៀង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,០២ក្រាម និងKe ២,០៥ក្រាម។
១០ / ឧត្តរមានជ័យ ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,១៥ក្រាម ។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១៩ក្រាម ៕ដោយ៖ស តារា
រូបភាព៖ ឯកសារ