ព័ត៌មានទាន់ហេតុការណ៍៖

ទឹកធ្លាក់ ស្ទឹងពង្រូល​ស្ថិតនៅឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង​ ក្នុងភូមិសាស្ត្រឃុំដងពែក ស្រុកស្រែអំបិល ខេត្តកោះកុង

ចែករំលែក៖

ខេត្ត​កោះកុង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ទឹកធ្លាក់ ស្ទឹងពង្រូល​ស្ថិតនៅឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង​ ក្នុងភូមិសាស្ត្រឃុំដងពែក ស្រុកស្រែអំបិល ខេត្តកោះកុង។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ទឹកធ្លាក់ស្ទឹងពង្រូល​ សម្រស់ដ៏ល្អឯកស្ថិតនៅក្នុងប្រភេទ​ ទឹកជ្រោះឬទឹកធ្លាក់​ និងព្រៃភ្នំ។លក្ខណៈពិសេសនៃទឹកធ្លាក់ ស្ទឹងពង្រូល មានដូចជា៖លោតទឹកឬហែលទឹកលេង, បោះតង់, រៀបចំអាហារដោយខ្លួនឯង, ឡើងភ្នំ, ដើរលេងដោយថ្មើរជើង និងចំណុចផ្សេងៗទៀត។

សូមជម្រាបថា​ ក្រសួង​បរិស្ថាន​ កាលពីម្សិលមិញនេះ​ ក៏បានបង្ហាញ​ពីអូរចាប់ដៃ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល នៃឃុំប្រឡាយ ស្រុកថ្មបាំង តំបន់អារ៉ែង ខេត្តកោះកុង។ 

អូរនេះស្ថិតនៅពាក់កណ្តាលចន្លោះរវាង តំបន់អារ៉ែង និងតំបន់រលាក់កងជើង មានចំងាយប្រមាណ ១៧គីឡូម៉ែត្រ ពីភ្នំខ្នងផ្សារ។ បើធ្វើដំណើរផ្លូវថ្មីពីទឹកធ្លាក់ឆាយយោង មកកាន់ភ្នំខ្នងផ្សារ អ្នកទាំងអស់គ្នា និងឃើញបានទេសភាពដ៏ស្រស់ស្អាតនៃអូរមួយនេះ៕

ដោយ​៖សហការី​


ចែករំលែក៖