ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជន សង្ស័យ២នាក់ករណីរក្សាទុក និងប្រើប្រាស់សាធាតុញៀនខុសច្បាប់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២១ខែកក្កដាឆ្នាំ ២០២២ កម្លាំងការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន ២ នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារ៦រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង  ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២២ នាវេលាម៉ោង២១និង១០នាទី កម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ក្រោមការដឹកនាំបង្រ្កាបដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលការងារប្រឆាំង បទគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្ត មណ្ឌលគិរីនិងមាន ការចូលរួមពី​លោកជំទប់ទី២សង្កាត់ស្ពានមានជ័យ កម្លាំងសមត្ថកិច្ច បានចុះបង្រ្កាបករណី រក្សាទុក និង​ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន១កន្លែងស្ថិតនៅត្រង់ចំណុចផារ៉ាដាយរីស៊ត ស្ថិតនៅក្នុភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ 

កម្លាំងកម្លាំងសមត្ថកិច្ចបានបង្រ្កាបនិងចាប់ឃាត់ជន សង្ស័យបាន២នាក់ដែលមានឈ្មោះដូចខាងក្រោម ៖

-ជនសង្ស័យទី១. មានឈ្មោះ ហ៊ុន ធានលាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរខួងអណ្ដូង មានទី លំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូតវិជ្ជមាន(+)និង -ជនសង្ស័យទី២​.មានឈ្មោះ​ ឡុង ម៉េងគ័ង​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​  មុខរបរលក់ដូរ មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីពិនិត្យទឹកម៉ូត្រវិជ្ជមាន(+) ។​

-វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមសម្ភារៈដូចខាងរួមមាន៖

១.សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាម្សៅក្រាមពណ៌ស ចំនួន០១កញ្ចប់ធំល្មម។

២.ទូរស័ព្ទ ចំនួន០២គ្រឿង (ម៉ាកIphone 7 ពណ៌ខ្មៅ០១គ្រឿង និង ម៉ាក Iphone 12Pro ពណ៌ទឹកប៊ិច)

៣.រថយន្ត ០១គ្រឿង ម៉ាក Ford Ranger ពណ៌ខ្មៅ

៤.ក្បាលបារីអេឡិចត្រូនិច ចំនួន១១ដើម។

៥.ប្រាក់រៀលចំនួន១៥០.០០០៛

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច និង ការិយាល័យប្រឆាំងគ្រឿងញៀនព្រមទាំងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែន មនោរម្យ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើទៅតុលាកា ចាត់ការទៅតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖