ព័ត៌មានទាន់ហេតុការណ៍៖

លោក ញឹក បានខេង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់និងមានការប្រុងប្រយ័ត្នក្នុងការការពារតំបន់មូលដ្ឋានដែលជាការងារស្នូលនិងរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនដល់ប្រទេសជាតិទាំងមូល

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេវកម្មនៅសាលាខេត្តកំពង់ធំ។ អញ្ជើញចូលរួមក្នុងវគ្គសិក្ខាសាលានេះផងដែរមាន លោក ប៉ឹល ច័ន្ទវីរៈ សមាជិកលេខាធិការដ្ឋាននៃគណៈកម្មការជាតិប្រឆាំងភេវកម្ម (លគជបភ) ឯកឧត្តមលោក លោកស្រីក្នុងប្រតិភូអមដំណើរលោកនាយកនាយករងរដ្ឋបាលសាលាខេត្តមេបញ្ជាការនៃកងកម្លាំងមានសមត្ថកិច្ចទាំងបីលោក លោកស្រី ប្រធានមន្ទីរអង្គភាពក្នុងខេត្តលោកអភិបាលក្រុងស្រុក តំណាងក្រុងស្រុក ព្រមទាំងមន្ត្រីសាលាខេត្តផងដែរ។ ក្នុងកិច្ចចាប់ផ្ដើមនៃកម្មវិធីសិក្ខាសាលានេះឯកឧត្តមអភិបាលរងខេត្តបានជំរុញឱ្យលោកលោកស្រីដែលជាសិក្ខាកាមទាំងអស់ត្រូវតែខិតខំព្យាយាមចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតព្រោះវាមានសារៈសំខាន់សម្រាប់អង្គភាព និងមូលដ្ឋាន។

     លោក ប៉ឹល ចាន់វិរៈ សមាជិកលេខាធិការដ្ឋាននៃគណៈកម្មការជាតិប្រឆាំងភេរវកម្ម (លគជបភ) បានលើកឡើងថានៅក្នុងសិក្ខាសាលានេះគឺជាសិក្ខាសាលាដែលមានសារៈសំខាន់បំផុតសម្រាប់ឯកឧត្តមអស់លោកលោកស្រីតំណាងអង្គភាពនានាជុំវិញខេត្តពិសេសកងកំលាំងទាំងបីដែលជាចំណុចត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់និងមានការប្រុងប្រយ័ត្នក្នុងការការពារតំបន់មូលដ្ឋានដែលជាការងារស្នូលនិងរក្សាឲ្យបាននូវសុខសុវត្ថិភាពជូនដល់ប្រទេសជាតិទាំងមូល។ លោកបានលើកឡើងថាបញ្ហាភេរវកម្មនេះគឺជាបញ្ហាមួយដែលពិភពលោកទាំងមូលបានយកចិត្តទុកដាក់និងប្រយុទ្ធប្រឆាំងបន្ទាប់ពីមានអំពើភេរវកម្មប្លន់យន្តហោះកាលពីថ្ងៃទី ១១ ខែកញ្ញា ២០០១ ដែលក្រុមភេរវករបានប្លន់យន្តហោះទៅបុកអាគារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកដែលបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនិងមានមនុស្សស្លាប់ជាង ពីរពាន់នាក់។ ឯកឧត្តមបានបន្តទៀតថាការប្រយុទ្ធប្រឆាំងភេរកម្មនេះ គឺចាប់ផ្ដើមពីយើងទាំងអស់គ្នាក្នុងការតាមដាននិងអង្កេតសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល ដែលត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា។

    លោកបានបញ្ជាក់បន្ថែមទៀតថា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងភេរវកម្ម បានលើកឡើងថា អំពើភេរវកម្មកើតឡើងដោយសារការធ្វេសប្រហែសរបស់យើងទាំងអស់គ្នា ហើយប្រទេសកម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមភេរវករទេ ក្នុងន័យនេះ ឯកឧត្តម ចង់បញ្ជាក់ប្រសិនបើយើងមានការធ្វេសប្រហែលទៅលើសន្តិសុខ ការតាមដាន ការការពារ ឱ្យបានច្បាស់លាស់នោះទេនោះអំពើភេរវកម្មប្រាកដជាកើតមានឡើង ដូច្នេះអាជ្ញាធរតំណាងពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់និងចូលរួមទាំងអស់គ្នាសូម្បីតែនៅក្នុងអង្គភាពប្រឆាំងភេវកម្មកងកម្លាំងទាំងអស់ត្រូវហ្វឹកហាត់ជាប្រចាំដើម្បីត្រៀមទប់ស្កាត់អោយបានទាន់ពេលវេលាក្នុងករណីមានសកម្មភាពណាមួយកើតឡើង។

     ជាចុងបញ្ចប់នៃវគ្គសិក្ខាសាលានេះលោក បានសំណូមពរ និងជំរុញបន្ថែមឱ្យសិក្ខាកាមទាំងមូលផ្សព្វផ្សាយបន្ថែមទៀតដល់អង្គភាពរបស់ខ្លួនឱ្យបានទាន់ពេលវេលា ពីព្រោះវាជាចំណេះដឹងដែលមានសារៈសំខាន់បំផុតសម្រាប់អង្គភាពរបស់ខ្លួនដើម្បីយល់ឱ្យកាន់តែច្បាស់អំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងកំណត់ឱ្យបានពីសកម្មភាពសង្ស័យនានាព្រមទាំងចាត់វិធានការឲ្យបានទាន់ពេលវេលាបំផុត ៕

ដោយ៖សហការី(កំពង់ធំ)


ចែករំលែក៖