ក្រុមអ្នកឯកទេសរបស់ចិនបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលអន្តរទ្វីប RS-28 Sarmat របស់រុស្ស៊ី គ្រាន់តែបាញ់មួយគ្រាប់អាចកម្ទេចទឹកដីអាមេរិកពាក់កណ្តាល ។ នេះជាអាវុធដ៏ទំនើបរបស់រុស្ស៊ីដែលអាចធ្វើឱ្យសត្រូវពិចារណាមុនពេលគំរាមកំហែងដល់រុស្ស៊ី។
រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ជប់ គឺតាំងពីពេលនោះមក អាមេរិកនៅតែមិនផ្លាស់ប្តូរឥរិយាបថចំពោះរុស្ស៊ី ដោយចាត់ទុករុស្ស៊ីគឺជា គូប្រជែងភូមិសាស្ត្រនយោបាយ របស់អាមេរិក។
ទីក្រុងវ៉ាស៊ីនតោនកំពុងតែដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើប្រទេសរុស្ស៊ី ពាក់ព័ន្ធសង្គ្រាមវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ។ មិនតែប៉ុណ្ណោះអាមេរិកក៏បានបង្ខំឱ្យប្រទេសជាសម្ព័ន្ធមិត្តធ្វើដូចអាមេរិក ចូលរួមដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ។
អ្នកឯកទេសនយោបាយ យោធារបស់ចិន បានលើកឡើងថា ពេលថ្មីៗនេះរុស្ស៊ីបានបង្ហាញប្រពន្ធមីស៊ីល ដែលអាចកម្ទេចទឹកដីអាមេរិកពាក់កណ្តាល គ្រាន់តែប្រើមីសុីល១គ្រាប់ប៉ុណ្ណោះ។ កន្លងមកថ្មីៗ រុស្សីបានលើកឡើងថា ប្រព័ន្ធមីស៊ីល RS-28 Sarmat នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងកម្លាំងទាហាននៅចុងឆ្នាំ២០២២៕
ដោយ៖ ធីរីណា