ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាព ស.ស.យ.ក. ទូទាំងប្រទេសសម្រាប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ លោក ឌិត ទីណា រដ្ឋលេខាធិការ តំណាង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង លោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌ បរិច្ចាគឈាម លើកទី២ ក្នុងឆ្នាំ២០២២នេះ ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម​ ដើម្បីសង្គ្រោះជីវិត” ដោយមានការអញ្ជេីញចូលរួមពីតំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជនស.ស.យ.ក វិស័យរ៉ែនិងថាមពល​ សរុបចំនួនប្រមាណ ៧០នាក់។

✍️ខេត្តសៀមរាប៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ជឿន វិចិត្រ សមាជិកគណកម្មាការ ស.ស.យ.ក ខេត្ត និងជាប្រធាន ស.ស.យ.ក ស្រុកស្វាយលើ បានដឹកនាំក្រុមការងារ ស.ស.យ.ក.ស្រុកស្វាយលើ ចំនួន ៥០នាក់ ចូលរួមកម្មវិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ២០២២ ក្រោមប្រធានបទ ថែទាំភពផែនដី ដើម្បីសុខភាពយើង នៅក្នុងអនុវិទ្យាល័យ អន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ក្រោមអធិបតីភាពលោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ និងលោក ឃឺន សុគុណវិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប។

✍️ខេត្តបាត់ដំបង៖  កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ លោកព្រឿង សំឡី អនុប្រធាន ស.ស.យ.ក ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង លោកស្រី ម៉ៅ បូរ៉ា អនុប្រធាន ស.ស.យ.ក ឃុំជ្រៃ ស្រុកថ្មគោល និងសមាជិកសមាជិកា តំណាងលោកឧកញ៉ា ភួ វាសនា ប្រធាន ស.ស.យ.ក ស្រុកថ្មគោល ខេត្តបាត់ដំបងសហការណ៍ជាមួយ រដ្ឋបាលឃុំ

អង្គភាពភូមិហៃសាននាំយកអំណោយចែកជូនគ្រួសារ ចាស់ជរា មានជំម្ងឺលើសឈាម  នៅក្នុងភូមិហៃសាន។ 

✍️ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី២០  ខែកក្កដា  ឆ្នាំ២០២២  លោក   សរ  សុពុត្រា   ប្រធានស.ស.យ.ក.ខេត្តកំពង់ស្ពឺ   បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ  និងរំលែកទុក្ខក្រុមគ្រួសាររបស់លោក  ឆន  វិបុល  សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត  និងជានាយកកម្មវិធីពុទ្ធឱវាទអប់រំសីលធម៌សង្គមស.ស.យ.ក. ខេត្តកំពង់ស្ពឺ  នៅក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។

✍️ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារ សសយក ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់ជូនគ្រឿងឧបរិភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតចំនួន២០គ្រួសារ នៅភូមិប្រម៉ោយខាងត្បូង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងឃីត១កញ្ចប់។

✍️ខេត្តកំពង់ចាម៖ ស.ស.យ.ក. ឃុំកោះសូទិន ស្រុកកោះសូទិន ដឹកនាំដោយលោក ហេង សាន និងលោក យ៉ា សុក្រី អនុប្រធាន ស.ស.យ.ក. ឃុំកោះសូទិនបានចូលរួមអមដំណើរលោក ឃុន វណ្ណារ៉ា អភិបាលរងស្រុក ក្នុងពិធីចែកអំណោយ និងជួបជុំពិសារអាហារសាមគ្គីដល់យុវជន ស.ស.យ.ក. ឃុំ យុវជន CMYA និងមេក្រុមបក្សសរុបចំនួន ១៤៣នាក់ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន ២០គកសរុបអង្ករទាំងអស់ចំនួន ២.៨៦០គក គិតថវិកាអស់ចំនួន ៥.៧២០.០០០៛ ។ ចំណាយម្ហូបអាហារសាមគ្គីអស់ថវិកាចំនួន ២.៥៣០.០០០ សរុបចំណាយថវិកាទាំងអស់ចំនួន ៨.២៥០.០០០៛ ជាអំណោយរបស់លោក លី មូសា អុីម៊ាំស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុក ។ទន្ទឹមនឹងនេះ ស.ស.យ.ក. ឃុំគរ ស្រុកព្រៃឈរ បានចូលរួមជួយសម្របសម្រួលក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំគរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៣,៤,៥ ដល់កុមារសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ឯស.ស.យ.ក ឃុំព្រៃឈរ ស្រុកព្រៃឈរ បានចូលរួមជាមួយ ក្រុមប្រឹក្សាឃុំ និងមេភូមិព្រៃឈរ ចុះដាក់ថ្នាំអាបេត នៅទូទាំងភូមិព្រៃឈរផងដែរ។

✍️ខេត្តតាកែវ៖ គណៈកម្មាធិការស.ស.ស.យ.កស្រុកគីរីវង់បាននាំថវិកាឯកឧត្តមប្រធាន ស.ស.យ.ក.ខេត្ត និងថវិកាចូលរួមរបស់សមាជិកសមាជិកា ស.ស.យ.ក.ស្រុកទៅសួរសុខទុក្ខ កញ្ញា ហ៊ាន ណារិន សមាជិក ស.ស.ស.យ.ក.ស្រុកគិរីវង់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ហើយពេលនេះ កញ្ញា ហ៊ាន ណារិន គាត់បានចេញពីមន្ទីរពេទ្យបង្អែកខេត្តតាកែវ មកសម្រាកព្យសបាលបន្តនៅផ្ទះ។ ជូនពរប្អូនស្រីឆាប់ជាសះស្បើយ និងមានសុខភាពល្អ ៕

ដោយ ៖ សហការី


ចែករំលែក៖