ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅចុះបង្ក្រាបការជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យបាន៤នាក់និងវត្តុតាង

ចែករំលែក៖

    ខេត្តប៉ៃលិន ៖ បើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា កាលពីវេលា​ម៉ោង​១៣​និង​ ១៥​នាទី​ ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ​២០២២​ កម្លាំង​ផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានបង្រ្កាបជាក់ស្តែងករណីជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​១កន្លែងនៅចំណុចចម្ការស្វាយក្បែរសៃឡូស៊ីឡេក​ ស្ថិតក្នុងភូមិកូនភ្នំ​ ឃុំអូរអណ្តូង​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន​ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​  ថេង​ ចាន់ធា​ ភេទប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​កម្មករសំណង់​ រស់នៅ​ភូមិ​ផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន​ 

វត្ថុ​តាងដែលឆែកឆេរឃើញមាន៖

១-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន​០២​កញ្ចប់

​២-ទូរស័ព្ទ​អិនចុចពិល​០១​គ្រឿង​

៣-​ដែកកេះ០១​ដេីម​ ។ 

   ​ មន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានស្រុកបានបន្តទៀតថា  បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើមក កម្លាំងសមត្តកិច្ចក៏យកមកសួរនាំរកមុខសញ្ញាបក្ខពួកបន្ត។  ពេលសួរនាំរួច នៅវេលាម៉ោង​១៥​និង​១០​នាទី​ ថ្ងៃខែឆ្នាំដដែល​ កម្លាំង​ផែនការងារប្រឆាំងគ្រឿងញៀន​បានបន្តនីតិវិធី​ចុះមកដល់ទីតាំងជួញដូរ​និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​នៅចំណុចលេីទួលក្រោយអគារហុងបូរ ស្ថិត​នៅភូមិ​ផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន​ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន​០៣​នាក់​ គឺ ៖

១-ឈ្មោះ​ ប៊ុនរិទ្ធ សេរីរាង​ ហៅរៀម​ ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរ​រេីសអេតចាយ​ រស់នៅ​ភូមិ​ផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន​ (បាត់អត្តសញ្ញាណប័ណ្ណ)

២-ឈ្មោះ​  មាន​ សារី​ ហៅ​ តួ​ ភេទប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅ​ភូមិ​ផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុក​ សាលាក្រៅ​ ខេត្តប៉ៃលិន​ (បាត់អត្តសញ្ញាណប័ណ្ណ),

៣-ឈ្មោះ​ ខឿន​ ប៉ារីស​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ រស់នៅ​ភូមិ​អូរឈេីក្រំ​ ឃុំស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន​  (ធ្វេីអត្តសញ្ញាប័ណ្ណរួចតែមិនទាន់យកបាន)

     វត្ថុតាងចាប់យក ៖

១-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់​ធំ

២-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់​ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីបន្តនីតិវិធី៕

ដោយ៖ស សារ៉េត


ចែករំលែក៖