ក្លិប Olympique de Marseille បានចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំង Jonathan Clauss ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ និងខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិបនៅ Ligue 1 បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
ខ្សែការពារស្តាំវ័យ២៩ឆ្នាំ Clauss បានបង្ហាញខ្លួនចំនួន៤ដងសម្រាប់ប្រទេសបារាំង និងលេងបាន៤០ប្រកួតសម្រាប់ក្រុម Lens កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន១១លើក។
ចំណែក Suarez មកពី Granada CF ហើយលេងបាន៣៨ប្រកួតឲ្យក្លិបកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៤គ្រាប់។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះលេងឲ្យជម្រើសជាតិកូឡុំប៊ីចំនួន៤ប្រកួត។
ក្លិប Marseille បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“Jonathan Clauss និង Luis Suarez ជាកីឡាករដែលមានសមត្ថភាពគ្រប់គ្រងនិងចាស់ទុំក្នុងទីលាន គាត់មានទម្រង់ដ៏ល្អដែលសមស្របនឹងផែនការរបស់អ្នកគ្រប់គ្រង Igor Tudor” ។
គួរបញ្ជាក់ថា ក្រុម Marseille បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន និងបានទទួលកៅអីលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)