ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានសម្រេចទាំងថ្ងៃត្រង់នៅសង្កាត់កន្ទោកមិនរំខានដល់សមត្ថកិច្ចឡើយ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់យកកាបូ​បស្ពាយពីប្តីប្រពន្ធមួយគូបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចជិតអគ្គបញ្ជាការដ្ឋានកងទ័ពជេីងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

    ជនរងគ្រោះឈ្មោះ ផាន់ ចរិយា​ ភេទស្រីអាយុ៥៨ឆ្នាំ​ ស្នាក់នៅសង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ ។ សម្ភារដែលបាត់បង់មានទូរស័ព្ទម៉ាក​ oppo​ ចំនួន៣​គ្រឿង​, បន្តោងខ្សែកមួយតម្លៃប្រហែល៤០០ដុល្លារ​, លុយខ្មែរចំនួន១០,០០០រៀល​ និងឯកសារមួយចំនួនទៀត។ 

    តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់និងប្តីបានជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីត ដោយទុកកាបូបស្ពាយនៅរានខាងមុខ  ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយធ្វេីសកម្មភាពឆក់យកកាបូបរបស់គាត់បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ 

    ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ជៀសវាងជនសង្ស័យយកអត្តសញ្ញាណប័ណ្ណទៅប្រេីប្រាស់ក្នុងអំពេីទុច្ចរិតអ្វីមួយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖