ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញ​នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់វត្តចំនួន០៥ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកស្រី ខៀវទេព រង្ស៊ីកាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួង អញ្ជើញនាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់វត្តចំនួន០៥ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

សូមជម្រាបថា​ វត្តនៅឃុំកោះសូទិន​ មានចំនួនប្រាំវត្ត​ មានដូចខាងក្រោម​៖

១-​ វត្តសិរីមង្គល​ (ហៅវត្តក្បាលកោះ)

២-​ វត្តវីសុទ្ធវង្សា​ (ហៅវត្តកណ្តាលកោះ)

៣-​ វត្តពោធិរិទ្ធ​  (ហៅវត្តត្នោត)

៤-​ វត្តទីប្រជុំចុងកោះ​ (ហៅវត្តចុងកោះ)

៥-​ វតសុទ្ធាធ្យារាជ​ (ហៅវត្តធម្មយុត្ត)។ 

នាឱកាសនោះ​ ក្នុងមួយវត្តទទួលបាន៖

​១,​ ទៀន​ ៥គូ​ ក្នុងមួយវត្តចំនួន១គូ

២,​ អង្ករ​ ១០បាវ​ ក្នុងមួយវត្តទទួលបាន​ ១០០គីឡូក្រាម​

៣,​ មី​ ២៥កេស​ ក្នុង​មួយវត្ត​ទទួលបាន​៥កេស

៤,ទឹកក្រូច​ ១០កេស​ ក្នុង​មួយវត្ត​ទទួលបាន​២កេស​

៥,​ទឹក​សុទ្ធ​ ២៥​កេស​ ក្នុង​មួយវត្ត​ទទួលបាន​ ៥កេស​

៦,​ ទឹក​ដោះ​គោ​ ៥០កំប៉ុង​ ក្នុងមួយវត្តទទួលបាន​ ១០កំប៉ុង​

៧,​ ទឹក​ត្រី​ ២៥យួ​ ក្នុងមួយវត្តទទួលបាន​៥យួ

៨,​ ទឹក​ស៉ីអ៉ីវ​ ២៥យួ​ ក្នុងមួយវត្តទទួលបាន​៥យួ​

៩,​ ត្រី​ខ​ ២៥​ យួ​ ក្នុងមួយវត្តទទួលបាន​ ៥យួ​

១០,​ ស្ករស​ ២៥​កញ្ចប់​ ក្នុង​មួយវត្ត​ទទួលបាន​ ៥កញ្ចប់​

១១,ម្មេីរស្រស់​ ២៥គីឡូ​ ក្នុង​មួយវត្ត​ទទួលបាន​​ ៥គីឡូ

១២,​ បច្ច័យលោក​ស្រី​ ទេព​ រង្ស៊ី​ ខៀវ​ កាញារិទ្ធ​ ក្នុងមួយវត្តទទួលបាន​ ១០០ដុល្លារ​

១៣,បច្ច័យលោក​ ផុស​ សុវណ្ណ​ ប្រធានក្រុមការងារ​ចុះជួប​ឃុំកោះសូទិន​ និងក្រុមការងារ​

១៤,​ ថវិកា​ ជូន​គណៈកម្មាការ​អាចារ្យ​វត្ត​ ចំនួន​៥វត្ត៕

ដោយ៖ស​ តារា​


ចែករំលែក៖