ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាមានប្រធានាធិបតីជាស្ត្រីជនជាតិដើមជាលើកដំបូង

ចែករំលែក៖

បណ្តាតំណាងរាស្ត្រឥណ្ឌា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របានបោះឆ្នោតជ្រើសរើសស្ត្រីជនជាតិដើមឱ្យធ្វើជាប្រធានាធិបតីក្នុងប្រទេសដែលមានពលរដ្ឋ ជិត១៥០០លាននាក់ ។

ជនជាតិដើមដែលមានកិត្តិយសត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតីឥណ្ឌានោះ គឺលោកស្រី Droupadi Murmu អាយុ៦៤ឆ្នាំ ជាសមាជិកកុលសម្ព័ន្ធ Santhal (ឬ Santhali) នៃភាគខាងកើតប្រទេសឥណ្ឌា។ លោកស្រីទទួលបានការគាំទ្រពីតំណាងរាស្ត្រជាង៤៥០០នាក់ ។ ប្រធានាធិបតីឥណ្ឌាត្រូវបានសភាទាំងពីរ បោះឆ្នោតជ្រើសរើស។
ការទទួលបានជ័យជម្នះរបស់លោកស្រី Droupadi Murmu ត្រូវបានប្រកាសជាផ្លូវការនៅយប់ថ្ងៃទី២១ខែកក្កដា ។ លោកស្រីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សកាន់អំណាច Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រី Narendra Modi ។
នាយករដ្ឋមន្ត្រី Narendra Modi បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា «ស្ត្រីកើតចេញពីសហគមន៍ជនជាតិដើម នៃកុលសម្ព័ន្ធ Santhal ។ លោកស្រី Droupadi Murmu បានចាប់ផ្តើមការងារជាគ្រូបង្រៀន ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ ។ ក្រោយមកលោកស្រីបានចូលរួមសកម្មភាពនយោបាយ ហើយធ្លាប់ក្លាយជាតំណាងរាស្ត្រនៅក្នុងរដ្ឋ Odisha មុនពេលក្លាយជាអភិបាលរដ្ឋ Jharkhand ហើយពេលនេះជាប្រធានាធិបតី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖