ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់តូចចិត្តមានជំងឺព្យាបាលមិនធូរស្រាលសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីនគរបាលម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹកខណ:ដែលគាត់មានជំងឺព្យាបាលមិនជា។

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិ ស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

    យោងតាមមន្ត្រីនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ប្រាក់ វ៉ាន់ឌឿន  អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាល រស់នៅភូមិកើតហេតុខាងលើ ។

    ក្រោយពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិភ្លាម សមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀងនិងគ្រូពេទ្យបានចុះទៅពិនិត្យសាកសព ហើយបានសន្និដ្ឋានថាបុរសខាងលើពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែននៅក្នុងបន្ទប់ទឹកដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

     តាមកូនរបស់សពបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ឪពុករបស់ខ្លួនមានជំងឺ ប្រចាំកាយ(មហារីកបំពង់ក)ដោយព្យាបាលមិនធូរស្រាលសោះក៏ដាច់ចិត្តគិតខ្លីចងកក្នុងបន្ទប់ទឹកតែម្ដង។

    បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖