ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃ សុក្រ ៩ រោចខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០២២ នេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ សៀមប៉ាង ឃុំ សេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនិងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់។
មានប្រសាសន៍ក្នុងឱកាសនោះដែរលោក ស្វាយ សំអ៊ាង បានថ្លែងនៅការកោតសសើរ ដល់មន្រ្តីជំនាញ និងថ្នាក់ ដឹកនាំ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នាពេលកន្លងមក។
ក្នុងនោះដែរលោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា÷ ការចូលរួមក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ របស់ប្រជាពលរដ្ឋ នាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយអាជ្ញាធរខេត្ត អាជ្ញាក្រុង ឃុំសង្កាត់ ក្នុងការអនុវត្តន៍ទៅលើវិស័យដីធ្លី និង បញ្ចៀសការកើតមាននូវវិវាទដីធ្លី ជាដើម ។
ក្នុងនោះដែរ លោកស្វាយ សំអ៊ាង បានជំរុញដល់ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ឲ្យបន្តខិតខំចុះបញ្ជីក្បាលដី លក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋតាម ក្រុង/ ស្រុក ឃុំ/សង្តាត់ នានា ក្នុងខេត្តស្ទឹងត្រែង ឲ្យបាន ១ ម៉ឺនប័ណ្ណក្បាលដី ក្នុងមួយឆ្នាំ និង ជំរុញដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ត្រូវធ្វើយ៉ាងឲ្យមានកិច្ចងាយស្រួលដល់ដំណើរការ កិច្ចការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធត្រូវប្រតិបត្តិដោយកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ជាមួយមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និង ជាមួយប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋដែលមានដីស្រែ ដីចំការ ដីលំនៅដ្ឋាន និងផ្ទៃដីសាង់សង់ទាំងអស់ ដែលមានក្បាលដីស្ថិតក្នុងតំបន់វិច្ឆ័យចុះបញ្ជីដីជាលក្ខណះជាប្រព័ន្ធ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញសូរិយោដីនៃក្រុមការងារដីធ្លី នៅក្បាលដីរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលខេត្តក៏បានបន្តចូលប្រគេនទៀនព្រះវស្សា នៅវត្តជ័យមង្គល រួមជាមួយបច្ច័យកសាង ចំនួន ៤៥០០០០រៀល និង ២០០ដុល្លារ ផងដែរ៕
ដោយ៖ សូរិយា