ព័ត៌មានទាន់ហេតុការណ៍៖

ប្រភពនៃការកាន់ដាវសំពះការ និងរាំសាកន្ទេល

ចែករំលែក៖

តាមប្រវត្តិរឿងបានតំណាលថា  កាលពីព្រេងនាយមានអាមាត្រម្នាក់ជារាជបំរើ បានចេញទៅបង្រ្កាបពួកបះបោរនៅទីជនបទ អាមាត្រនោះទៅដល់ស្រុកមួយបានចូលស្តីដណ្តឹងកញ្ញាម្នាក់ជាកូនអ្នកស្រុកនៅទីនោះជាប្រពន្ធ  ហើយបានឱ្យមាស១ដំឡឹងជាគ្រឿងបញ្ជាប់ពាក្យដោយសន្យាថា បីខែទៀត នឹងមករៀបការ។អាមាត្រនោះត្រឡប់ទៅកាន់ទីក្រុងវិញ មានកិច្ចការរាជការច្រើនក៏ខកខាន៣ឆ្នាំ។ ដោយយល់ថាហួសសន្យាទៅហើយម្ដាយឪពុកកញ្ញានោះក៏ឲ្យកូននោះទៅកំលោះម្នាក់ទៀតដែលបណ្ដឹងក្រោយ។ កំពុងតែសំពះការអាមាត្រនោះទៅដល់ក៏ហូតដាវកាប់កម្លោះនោះស្លាប់នៅកន្លែងសំពះ ហើយយកនាងនោះជាប្រពន្ធទៅ ។ ក្រោយពីសម្លាប់ហើយម្តាយឪពុកអញ្ជើញព្រាហ្មណ៍មកសូត្រស្លុតី  លាងឈាមសាកន្ទេលរំងាប់ចង្រៃ ។ 

   តពីនោះមកអ្នកស្រុកសម្គាល់ថា ដាវជាអាវុធកម្ចាត់សត្រូវ ក្នុងពេលធ្វើមង្គលការបាន ក៏យកដាវឱ្យកូនសំពះការនិងឱ្យអ្នកច្រៀងកាន់ដាវរាំរាយទំនុកសាកន្ទេលរំងាប់ចង្រៃជាប្រពៃណីរហូតដល់សព្វថ្ងៃនេះ ៕

 

(ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ ចៅតាជេត)


ចែករំលែក៖